ភ្នំពេញ៖ តាមគម្រោងសាងសង់ស្ពានអាកាសស្ដុបផ្សារដីហុយ ប្រសព្វរវាងមហាវិថីសហព័ន្ឋរុស្សីុ និងផ្លូវលេខ១០១៩ មានប្រវែង ៩០៥ម៉ែត្រ ទទឹង ១៦,៥ម៉ែត្រ នឹងបព្ចាប់ការសាងសង់នៅខែធ្នូ ឆ្នាំ២០១៧ ។
បន្ទាប់ពីបព្ចាប់ការពង្រីកផ្លូវសងខាង និងដោះស្រាយផលប៉ះពាល់រួច ការដ្ឋានសាងសង់ស្ពានអាកាសស្តុបផ្សារដីហុយ ប្រសព្វរវាងមហាវិថីសហព័ន្ឋរុស្សីុ និងផ្លូវលេខ១០១៩ បានដំណេីរការហ៊ំុព័ទ្ឋការដ្ឋានលេីដងមហាវិថីសហព័ន្ឋរុស្សីុដេីម្បីដំណេីរការបុកគ្រឹះនិងស្ថាបនាគ្រឹះស្ពាន។
សូមសាធារណជនមេត្តាយោគយល់អធ្យាស្រ័យ និងមេត្តាធ្វេីចរាចរសងខាងរបងការដ្ឋានដែលបានពង្រីករួចហេីយ៕
ដោយ៖ សីលា
...