នគរបាលខណ្ឌកំបូល បន្តឃាត់ម៉ូតូប្រើប្រាស់សុីម៉ាំងបំពង់សំឡេងខុសលក្ខណបច្ចេកទេស និងម៉ូតូគ្មានស្លាកលេខ

ចែករំលែក៖

ភ្នំពេញ​៖​ ដើម្បី​ទប់ស្កាត់​ការរំខាន​ពីសំឡេង​ពីក្រុមយុវជន​ដែលប្រើប្រាស់បំពង់សុីម៉ាំងកែច្នៃសំឡេងខុសលក្ខណបច្ចេកទេស (លឺសំឡេងខ្លាំង)​ កម្លាំងសមត្ថកិច្ចជំនាញ​តាមបណ្ដាខណ្ឌចំនួន​ ១៤ក្នុងរាជធានីភ្នំពេញ​ បានបន្ត​អនុវត្ត​ច្បាប់​ចរាចរណ៍​ ដោយ​ឃាត់យកមក​ណែនាំអប់រំ​ តាមនីតិវិធី។

ជាក់ស្ដែង​ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គិតត្រឹមម៉ោង៨:០០នាទីព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ម៉ូតូប្រើប្រាស់សុីម៉ាំងបំពង់សំឡេងខុសលក្ខណបច្ចេកទេស ចំនួន១១គ្រឿង និងម៉ូតូគ្មានផ្លាកលេខ ចំនួន០១គ្រឿង។

...

បច្ចុប្បន្នកម្លាំងនៃធិការដ្ឋាននគរបាលខណ្ឌកំបូល បានណែនាំអប់រំ​ និងធ្វេីកិច្ចសន្យា​ដល់អ្នកបេីបរម៉ូតូ និងតម្រូវឱ្យម្ចាស់ម៉ូតូយកបំពង់ស៊ីម៉ាំងដើមមកដោះដូរ និងធ្វើផ្លាកលេខម៉ូតូ ដើម្បីប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print