អាវុធហត្ថខេត្តកំពង់ធំ បំពាក់ឋានន្តរសក្កិជូនយោធិន នៃកងរាជអាវុធហត្ថ ចំនួន ២៣នាក់

ចែករំលែក៖

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃអង្គារ៍ ១៤រោច ខែជេស្ឋ ឆ្នាំ​ម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនិងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ​២០២៥ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត​ មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ចំនួន ២៣នាក់ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ លោក លោកស្រី មេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ អង្គភាព នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុក ទាំង៩ ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានមានប្រសាសន៍សំណេះសំណាល ផ្ដាំផ្ញើ ណែនាំ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថកំពង់ធំ ដែលទើបទទួល បានការបំពាក់ឋាន្តនរសក្តិថ្មីនៅពេលនេះ ត្រូវខិតខំយកចិត្តទុកដាក់ប្រតិបត្តិតួនាទីភារ:កិច្ចរៀងៗ ខ្លួនឲ្យបានត្រឹមត្រូវ សមតាមការជឿទុកចិត្តរបស់ថ្នាក់ដឹកនាំ ដែលបានផ្តល់ជូននៅពេលនេះ ត្រូវចេះគោរពគ្នាទៅវិញទៅមកតាមឋានានុក្រម ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានសង្កត់ធ្ងន់ទៅលើសភាពការណ៍ថ្មីៗនិងបញ្ហានៅតាមខ្សែបន្ទាត់ព្រំដែនរបស់ប្រទេសកម្ពុជាយើង ជាពិសេសត្រូវត្រៀមកម្លាំង គ្រឿងបំពាក់ឱ្យបានមួយរយភាគរយ រងចាំទទួលបទបញ្ជា និងអនុវត្តតាមបទបញ្ជា ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានឆ្លៀតផ្សព្វផ្សាយបន្ថែមទៀតនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន នាយទាហានរង នៃ កងរាជអាវុធហត្ថខេត្តកំពង់ធំគ្រប់រូបឲ្យបានកាន់តែជ្រាបច្បាស់អំពីបទបញ្ជាដែលបានដាក់ចេញ គាំទ្រនិងគោរពអនុវត្តន៍តាមបទបញ្ជា៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print