ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ «បងប្អូនប្រុស៣នាក់នេះ ម្នាក់ពាក់អាវខ្មៅ (ឯកឧត្តម ហ៊ុន ម៉ានី) ចាប់យកអាជីពការងារខុសហើយដោយសារអត់មានសក់ក្បាលហើយអត់មានមួកពាក់ទៀត។ ឯអ្នកមានសក់បែរជាមានមួកពាក់ទៅវិញ។
បងប្អូនគេទាំង៣នាក់ជួបជុំគ្នានៅតាមខេត្តជាប់ព្រំដែនថៃ ស្លៀកទាហ៊ានក៏ទៅ ស្លៀកសុីវិលក៏ទៅដើម្បីរួមចំណែកការពារទឹកដីប្រឆាំងការឈ្លានពាន។
កាលពីតូចសក់ច្រើនជាងគេ ពេលនេះអត់សក់ទៅវិញតែក៏ស្រួលម្យ៉ាងដែរមិនពិបាកចំណាយពេលសិតសក់មុនពេលចេញដំណើរ។
ឪពុកម្តាយគ្មានសេចក្តីសុខឬការសប្បាយណាជាងឃើញកូន និងចៅចេះស្រឡាញ់គ្នា និងក្លាយជាពលរដ្ឋល្អក្នុងសង្គមនោះឡើយ»៕ដោយ៖តារា
...