Neymar បន្តកុងត្រាជាមួយ Santos រហូតដល់ដំណាច់ឆ្នាំ

ចែករំលែក៖

ខ្សែប្រយុទ្ធប្រេស៊ីល Neymar បានចុះហត្ថលេខាលើកិច្ចសន្យាបន្ថែមរយៈពេលប្រាំមួយខែជាមួយ Santos មានន័យថាគាត់នៅបន្តជាមួយជាក្លឹបកុមារភាពរបស់គាត់រហូតដល់ដាច់ឆ្នាំ។

Neymar បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំបានសម្រេចចិត្ត ហើយខ្ញុំបានស្តាប់បេះដូងរបស់ខ្ញុំ។ Santos មិនមែនគ្រាន់តែជាក្រុមរបស់ខ្ញុំប៉ុណ្ណោះទេ វាគឺជាផ្ទះរបស់ខ្ញុំ ឫសគល់របស់ខ្ញុំ ប្រវត្តិរបស់ខ្ញុំ និងជីវិតរបស់ខ្ញុំ។ ខ្ញុំធំឡើងនៅទីនេះ ហើយក្លាយជាបុរសនៅទីនេះ។ ខ្ញុំពិតជាស្រឡាញ់ទីនេះណាស់”។

...

ចាប់តាំងពីត្រលប់មក Santos ក្នុងខែមករា Neymar បានលេងតែក្នុងការប្រកួតជើងឯកប្រេស៊ីលចំនួនបួនប៉ុណ្ណោះដោយសារតែរបួសភ្លៅដែលធ្វើឱ្យគាត់អវត្តមានអស់រយៈពេលជាងមួយខែ។ គាត់ក៏បានធ្វើតេស្តវិជ្ជមានសម្រាប់ COVID-19 នៅដើមខែនេះ។ បច្ចុប្បន្ន Santos ស្ថិតនៅលេខ 15 ក្នុងតារាង Serie A របស់ប្រេស៊ីល។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print