សម្ដេចធិបតី​ ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោក សូ ម៉ារ៉ា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ជាម លាភ

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូន លោក សូ ម៉ារ៉ា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ជាម លាភ ។

ការបាត់បង់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ជាម លាភ គឺជាការបាត់បង់ ម្ដាយ ម្ដាយមីង ជីដូន និងជីដូនទួត ដែលមានព្រហ្មវិហារធម៌មិនចេះរីងស្ងួតចំពោះកូនៗ ចៅៗ រួមនឹងញាតិមិត្តជិតឆ្ងាយជាទីស្រឡាញ់ ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏ឆ្នើមមួយរូប ដែលតែងតែចូលរួមលើកតម្កើង និងទ្រទ្រង់ព្រះពុទ្ធសាសនានៃយើងជារៀរហូតមក ។

...

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ជាម លាភ សូមឱ្យឆាប់បានយោនយកកំណើតកើតនៅក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print