ខេត្តកោះកុង៖ ស្ថានភាពច្រកទ្វារព្រំដែនអន្តរជាតិចាំយាមខេត្តកោះកុង នៅព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ នេះ ស្ថានភាពទូទៅគឺមានសភាពស្ងប់ស្ងាត់។ ខាងភាគីថៃបានបិទច្រកជាស្ថាពរ ប៉ុន្តែខាងភាគីថៃនឹងធ្វើការសម្របសម្រួលដល់
– ពលរដ្ឋខ្មែរដែលមានបំណងចាកចេញពីប្រទេសថៃចូលមកកម្ពុជាវិញ
– អនុញ្ញាតឱ្យសិស្សទាំងសងខាងអាចចេញ ចូលទៅសាលារៀនបានទាន់ពេលវេលា
– អនុញ្ញាតឲ្យអ្នកជំងឺដែលស្ថិតក្នុងសភាពសង្គ្រោះបន្ទាន់អាចចូលទៅកាន់មន្ទីរពេទ្យប្រទេសថៃបាន។
ចំណែកឯខាងភាគីកម្ពុជា នៅតែបន្តបើកទ្វាររង់ចាំទទួលពលករដែលចាកចេញពីប្រទេសថៃមកកម្ពុជាវិញ និងរង់ចាំទទួលពលករណាដែលមានបំណងចង់ចូលបម្រើការងាររោងចនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក និងរោងចក្រជេជាង នៅស្រុកស្រែអំបិល តាមការជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង ៕
...
ប្រភព ៖ អង្គភាពមន្ទីរព័ត៌មានខេត្តកោះកុង