អន្តរជាតិ ៖ នេះជាការចេញផ្សាយពីគេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ លោក Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់បានថ្លែង នៅក្នុងលិខិត ជូន ចំពោះ ប្រជាជនអ៊ីរ៉ង់នៅថ្ងៃទី ២៤ ខែ មិថុនា ថា បន្ទាប់ពីការតស៊ូប្រយុទ្ធ យ៉ាង អង់អាចក្លាហាន របស់ប្រជាជនអ៊ីរ៉ង់ សង្គ្រា ម រយៈពេល ១២ ថ្ងៃដែលបង្កឡើងដោយអ៊ីស្រាអែលបានឈានដល់ទីបញ្ចប់។ លោក បានបញ្ជា ឱ្យ គ្រប់ក្រសួង – ស្ថាប័ន ទាំងអស់ធ្វើ កិច្ច ខិត ខំប្រឹងប្រែង អស់ ពី កម្លាំង កាយចិត្ត ដើម្បីកសាងប្រទេស ឡើង វិញ ចាប់ពី ពេល នេះ ត ទៅ ។
គេហទំព័រ «CCFR China state-controlled media » យោងតាមសេចក្តីថ្លែងការណ៍របស់ ទីស្តីការ ប្រធានាធិបតីអ៊ីរ៉ង់នៅថ្ងៃដដែលនោះឱ្យ ដឹង ថា លោក Pezeshkian បានថ្លែង ថា ឧបាយ កល របស់ សត្រូវដែល ប៉ុនប៉ង ចង់បំផ្លាញសំណង់ នុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងបង្កឱ្យមានភាពចលាចលក្នុង សង្គម បានបរាជ័យទាំងស្រុង។ ផ្ទុយទៅវិញ សំណង់ សំខាន់ៗរបស់អ៊ីស្រាអែលបានរងការខូចខាត យ៉ាងធ្ងន់ធ្ងរ នេះ បាន បង្ហាញថា សកម្មភាព ប្រថុយប្រថានដើម្បី ប្រឆាំងនឹងអ៊ីរ៉ង់ នឹងត្រូវ បង់តម្លៃ យ៉ាងធ្ងន់ធ្ងរ ៕
ដោយ ៖ សិលា