ទីភ្នាក់ងារព័ត៌មាន Fars របស់អ៊ីរ៉ង់បានរាយការណ៍នៅថ្ងៃនេះថា កម្លាំងចារកម្ម និងសន្តិសុខរបស់អ៊ីរ៉ង់បានចាប់ខ្លួនមនុស្សជាង 700 នាក់ ដែលត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងជាមួយបណ្តាញចារកម្មអ៊ីស្រាអែលក្នុងរយៈពេល 12 ថ្ងៃកន្លងមកនេះ។ អ៊ីរ៉ង់បានកាត់ទោសប្រហារជីវិតដោយព្យួរកមនុស្សបីនាក់ដែលជាប់ចោទពីបទចារកម្មសម្រាប់អ៊ីស្រាអែល។
សារព័ត៌មាន AFP បានផ្សាយថា អ៉ីរ៉ង់ នៅថ្ងៃពុធ ទី២៥ ខែមិថុនា បានប្រហារជីវិតបុរស ៣នាក់ ដែលត្រូវបានចោទប្រកាន់ថាជាចាករម្មរបស់អ៉ីស្រាអែល មួយថ្ងៃបន្ទាប់ពីបទឈប់បាញ់រវាងប្រទេសទាំង២ បានចូលជាធរមាន។
តាមតុលាការអ៉ីរ៉ង់ ជនទាំង៣នាក់ខាងលើដែលត្រូវបានប្រហារជីវិតមានឈ្មោះ Idris Ali Azad Shojai និង Rasoul Ahmad Rasoul បានប៉ុនប៉ងនាំចូលបរិក្ខារមួយចំនួនចូលក្នុងទឹកដីអ៉ីរ៉ង់ ដើម្បី ធ្វើអនុវត្តសកម្មភាពធ្វើឃាត។ ជនទាំង៣ ត្រូវបានឃាត់ខ្លួន និងកាត់ទោសប្រហារជីវិតពីបទគប់គិតជាមួយរបប Zionist ឬអ៉ីស្រាអែល ហើយការប្រហារជីវិតត្រូវបានអនុវត្តនៅព្រឹកថ្ងៃពុធនេះ ដោយការព្យួរក។
ការប្រហារជីវិតត្រូវធ្វើឡើងនៅក្នុងទីក្រុង Urmia ស្ថិតនៅភាពពាយព្យនៃប្រទេសអ៉ីរ៉ង់ជាប់ព្រំដែនជាមួយតួកគី។
ប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ អ៉ីរ៉ង់បានប្រកាសពីចាប់ខ្លួន និងប្រហារជីវិតជនសង្ស័យដែលត្រូវបានចោទប្រកាន់ថាជាភ្នាក់ងាររបស់ចារកម្មបរទេស ក្នុងនោះរួមមានទាំងអ៉ីស្រាអែល។ ជាក់ស្ដែង ក្រោយសង្រ្គាមផ្លូវអាកាសរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់ផ្ទុះឡើងកាលពីថ្ងៃទី១៣ ខែមិថុនា តេហេរ៉ង់បានដាក់ចេញវិធានការក្ដៅដោយចាប់ខ្លួនជនសង្ស័យជាភ្នាក់ងារចារកម្មអ៉ីស្រាអែល ជាច្រើននាក់៕
រូបថត: Al Jazeera