ពលករខ្មែរ​រាប់រយនាក់ជាប់គាំង​ នៅច្រកទ្វារខ្លងលឹក​ កំពុងប្រឈមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖​ ពលករខ្មែរ​ រាប់រយនាក់កំពុងជាប់គាំង​ នៅច្រកទ្វារខ្លងលឹក​ ស្រុកអារញ្ញ័​ ខេត្តស្រះកែវ កំពុងប្រឈម​ និងច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត​ នៅល្ងាចថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ២០២៥នេះ។

មន្ត្រីច្រកទ្វារខាងលើបញ្ជាក់ថា៖​ ចំពោះពលករខ្មែរដែលជាប់គាំងនៅខាងភាគីនោះ​ គឺពួកគាត់បានធ្វើដំណើរ

ពីប្រទេសថៃដែលនៅខេត្តឆ្ងាយៗ ដើម្បីចូលមកកម្ពុជាវិញ​ ប៉ុន្តែ​មិនទាន់ពេលវេលា​ ខណៈ​ភាគីថៃបិទដោយឯកតោភាគី ណាមួយទៀតពេលវេលាដែលភាគីថៃបើកមានរយៈ​ពេល៣ម៉ោងទៀតទើបធ្វើដំណើរមិនទាន់សភាពការ។

មន្ត្រីខាងលើបន្តថា​ ករណីនេះខាងភាគីថៃដូចជាមិនបានជូនដំណឹងដល់ភាគីកម្ពុជាស្ដីពីរការបើកច្រកដើម្បីឱ្យដំណើរការទៀតឡើយ។​ បើសិនជាបើកដំណើរការច្រកទ្វារព្រគដែនឱ្យពលករខ្មែរចូលមកកម្ពុជា យើងខាងកម្ពុជាក៏បើកឲ្យពលរដ្ឋថៃទៅប្រទេដគេដូចគ្នា ព្រោះពលរដ្ឋថៃក៏មានច្រើនដែរ​ ដែលពួកគាត់នៅធ្វើការរកស៊ីក្នុងក្រុងប៉ោយប៉ែតចេញដគណើរមិនទាន់ពេលដូចគ្នា។

លោក​ ញឹម ភឿង​ អភិបាលរងក្រុងប៉ោយប៉ែត​ បានឱ្យដឹងតាមទូរសព្ទនៅថ្ងៃដដែលនេះថា​ លោកបានទទួលដំណឹងតាំងព្រឹកមកម្ល៉េះ​ តែលោកទំនាក់ទំនងទៅខាងភាគីថៃដែរ​ តែគ្មានការឆ្លើយតបមក​ រហូតទល់ហ្នឹងល្ងាចនេះ បើទោះលោកខំព្យាយាមទំនាក់ទំនងក៏អត់ពន្លីសម្រាប់ពលករខ្មែរយើងល្ងាចនេះ ។​ លោកបន្តយើងរងចាំមើលនៅថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០២៥​ ប្រហែលជាអាចនិងមានដំណឹងល្អសំរាប់ពលករខ្មែរយើង។

ដោយឡែក​ចំពោះពលករខ្មែរធ្វើការខុសច្បាប់នៅស្រុកថៃ ដែលខាងភាគីថៃចាប់បញ្ជូនមកចំនួន១០០នាក់នៅថ្ងៃនេះ​ អាជ្ញារយើងបានយកចិត្តទុកដាក់រកការងារឱ្យគាត់ធ្វើនិងបញ្ជូនពូកគាត់តាមរថយន្តទៅស្រុកកំណើតរៀងៗខ្លួន៕ដោយ​៖វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print