ជនសង្ស័យ​ចំនួន៤នាក់​ ពាក់ព័ន្ធ​គ្រឿង​ញៀន​​ត្រូវ​បា​នសមត្ថកិច្ចនគរបាលបង្រ្កាប​ អមដោយពាក្យចេញ​ពីមាត់​ វិប្បដិសារី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​​ អនុវត្ត​តាម​បទបញ្ជាលោកឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុ​កខៃ​ ស្នងការនៃស្នងការដ្ឋា​ន​ន​គ​រ​បាល​ខេត្ត​ កំពង់ស្ពឺ វិធានការ​បង្រ្កាប​បទល្មើស​គ្រឿងញៀន​ដូចភ្លៀងរលឹម​នារសៀលថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស. ២៥៦៩ត្រូវនឹង ថ្ងៃទី២៤ ខែ​មិថុនា ឆ្នាំ២០២៥​  លោ​ក​ឧត្ដមសេនីយ៍ត្រី​ ម៉ាត់​ ​ធុ​ច​ ស្នងការរង​ ទទួល​ផែនការ​ងារ​ប្រ​ឆាំង​បទល្មើស​គ្រឿង ញៀន​ ​កំលាំ​ង​​ជំនាញ​បានសហ​កា​រ​ជាមួយ​កំ​លាំ​ង​អ​ធិ​ការនគរបាលស្រុកសំរោ​ងទង​ និងកំលាំ​ងអ​ធិ​ការ​នគរបាល​ក្រុ​ង​ច្បារមន​ ស្រាវជ្រាវ​ និងឃា​ត់បានមុខស​ញ្ញាសង្ស័យពាក់ព័​ន្ធករណី​ចែកចា​យ​សារធាតុ​ញៀន​ជាបណ្ដាញនៅក្នុងមូលដ្ឋាន​ខេត្ត​កំ​ពង់ស្ពឺ​ ។

លទ្ធផល​ស្រាវជ្រាវ​រកឃើញ​និងឈានទៅធ្វេីការឃាត់ ខ្លួនក្រុមជនសង្ស័យ​ ចំនួន​ ០៤នាក់​ ស្រី​ ០២នាក់​ នៅ​ចំណុចភូ​មិញរ សង្កាត់កណ្ដោ​លដុំ ក្រុងច្បាមន ខេត្តកំពង់​ស្ពឺ​ ៖

​      ១-ឈ្មោះ ស្វាយ ភារម្យ ហៅ ភឿន ភេទប្រុស អាយុ ៣០ឆ្នាំ នៅ​ភូមិព្រៃក្បុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច។

​      ២-ឈ្នោះ គង់ សុខហេង ភេទ ប្រុស អាយុ ២៦ឆ្នាំ នៅភូមិជ័យថ្មី ឃុំព្រៃក្មេង ស្រុកភ្នំស្រួច។

​      ៣-ឈ្មោះ យ៉ោ សុខខី ភេទ ស្រី អាយុ ២០ឆ្នាំ នៅភូមិរំលិចត្នោ​ត ឃុំវល្លិស ស្រុកសំរោងទង។

​      ៤-ឈ្មោះ រដ្ឋា ស្រីភា ភេទ ស្រី អាយុ ១៩ឆ្នាំ នៅភូមិត្រពាំងអត់ទឹក ឃុំគីរីវន្ត ស្រុកភ្នំស្រួច។

ក្នុងប្រតិបត្តិការ​ សមត្ថកិច្ច​ធ្វើ​ការដ​ក​ហូតម្សៅក្រាមពណ៌​សថ្លាសង្ស័​យ​ជាគ្រឿងញៀន ចំនួន​ ០៤កញ្ចប់ (១មធ្យម និង ៣ធំ) គឹតជា​ទម្ងន់ ស្មេីនឹង​៩០៥,៣៦​ក្រាម ,មធ្យោបាយ​ម៉ូតូ ០១គ្រឿង​ និង ទូរស័ព្ទដៃ ចំនួ​ន​ ០២គ្រឿង​ ។ 

ជនសង្ស័យ​បានឆ្លេីយទទួលស្គាល់ថា វត្ថុតាងខាងលេីជាសារធាតុញៀន ដែលក្រុមបក្ខពួកខ្លួនបានទិ​ញពីប្រភពមិនស្គាល់ជាក់លាក់​និងបាន បញ្ជូនមកជាសម្ងាត់​ផ្ដល់មកដល់ទឹក​ដីខេត្ដកំពង់ស្ពឺ​។ ពួកខ្លួនមិនដឹងថា ជាអ្នក ណានោះទេ​ ស្គាល់​តាមរយៈបន្ដគ្នាប្រភ​ព​មិនច្បាស់​ ។ ក្រោយករណីបង្រ្កាប​ ជនសង្ស័យ​ទាំងនោះ​បានផ្ដាំផ្ញេីដល់យុវជន​ គួរតែកុំចង់សាកនិងស្គាល់សារធាតុ​ញៀន។

បច្ចុប្បន្ន​សមត្ថកិច្ច​បានកសាងសំ​ណុំរឿ​ង​បញ្ជូនជនស​ង្ស័​យ​រួមជាមួ​យវត្ថុតាង​ ​ចំណាត់ការ​នីតិវិធី​តាមផ្លូវច្បាប់​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print