ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានអត្តសញ្ញាណ នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះថា៖ តើប្រជាពលរដ្ឋអាចស្នើសុំផ្តល់ និងបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនៅទីកន្លែងណា?
-ប្រជាពលរដ្ឋ ដែលប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬមានសុពលភាពតិចជាង ១៨០ថ្ងៃ(៦ខែ) សូមអញ្ជើញទៅបំពេញបែបបទផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយឥតគិតថ្លៃ។
...
ជាមួយគ្នានេះ អគ្គនាយកដ្ឋានអត្តសញ្ញាណ បានគូសបញ្ជាក់ថា ឯកសារយោង៖ សម្រាប់ស្នើសុំបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ៖
១-អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អស់សុពលភាព
២-ករណីផ្លាស់ប្តូរទីលំនៅ សូមភ្ជាប់មកជាមួយ (សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬលិខិតបញ្ជាក់ទីលំនៅ) ៕ដោយ៖តារា