គណៈប្រតិភូគណៈកម្មាធិការអចិន្រ្តៃយ៍សភាតំណាងប្រជាជនខេត្តខ្វាងទុង មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ គណៈប្រតិភូខេត្តក្វាងទុង ដឹកនាំដោយលោក លីវ យេសឹង (Lyu yesheng) សមាជិកក្រុមដឹកនាំបក្សកុម្មុយនីស្តចិន(CPC) នៃគណៈកម្មាធិការអចិន្រ្តៃយ៍សភាតំណាងប្រជាជនខេត្តខ្វាងទុង បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ។

លោក ឡោក ហ៊ួរ អនុប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា និងលោកស្រី កុល ធារិន សមាជិកាគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញទទួលស្វាគមគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
យោងតាមកម្មវិធីគ្រោងទុក លោក លីវ យេសឹង នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជួបពិភាក្សាការងារជាមួយ លោក ឈាង វុន ប្រធានគណ:កម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ជួបពិភាក្សាការងារជាមួយ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ។
គណៈប្រតិភូ ខេត្តក្វាងទុង ក៏នឹងអញ្ជើញទស្សនាព្រះបរមរាជវាំង រមណីយដ្ឋានវត្តភ្នំ សារមន្ទីរជាតិនិងទស្សនកិច្ចរោងចក្រវាយនភ័ណ្ឌ និងអ្នកផ្គត់ផ្គង់ខេត្តក្វាងទុង ក្នុងខេត្តកំពង់ស្ពឺផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print