សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២ ឆ្នាំ២០២៥

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានអបអរសាទរ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី២ ឆ្នាំ២០២៥ ក្រោមប្រធានបទ « ការត្រៀម លក្ខណៈរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច (MSMEs Readiness for LDC Graduation) » ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ ការប្រារព្ធទិវាជាតិជាលើកទី២ គឺបានបញ្ជាក់សារជាថ្មីអំពីការយកចិត្តទុកដាក់ ការប្តេជ្ញាជំរុញគាំទ្រ និងការផ្តល់តម្លៃដល់វិស័យនេះ ដែលជាឆ្អឹងខ្នង និងជាកម្លាំងចលករអូសទាញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម។ សហគ្រាសធុនមីក្រូ តូច និងមធ្យម បានរួមចំណែកដល់សកម្មភាពសេដ្ឋកិច្ចគ្រប់ប្រភេទ បង្កើតការងារ ផ្តល់នូវមុខរបរ បង្កើនប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក ជួយរក្សាលំនឹងជីវភាព រក្សាស្ថិរភាពសង្គម និង រួមចំណែកដល់ការរីកចម្រើននៃវិស័យឯកជន។ ២៧ មិថុនា ២០២៥

Celebrating the 2nd National Micro, Small and Medium Enterprises Day 2025, under the theme “MSMEs Readiness for LDC Graduation.”

This celebration reaffirms the commitment, support, and appreciation for MSME sector, which serves as the backbone and driving force behind economic growth and social development. MSMEs play a crucial role in various economic activities, including creating jobs, providing business opportunities, generating income, reducing migration, and supporting livelihoods. This helps promote social stability and boosts private sector development.

June 27, 2025៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print