ប្រទេសថៃសំបុកមេឧក្រិដ្ឋជនជួញដូរមនុស្សនិងឆបោកតាមអនឡាញ បង្កក្តីព្រួយបារម្ភខ្លាំងនៅក្នុងមជ្ឈដ្ឋានប្រជាជន ចិន និងពលរដ្ឋ ក្នុងតំបន់អាស៊ីអាគ្នេយ៍

ចែករំលែក៖

បរទេស ៖ តារាសម្ដែងជនជាតិចិនកន្លងទៅកាលថ្ងៃទី០៧ ខែមករា ឆ្នាំ ២០២៥ តារាសម្ដែងជនជាតិចិន រហស្សនាម Xing Xing និងមានឈ្មោះពេញ Wang Xing បានបាត់ខ្លួននៅក្នុងប្រទេសថៃអស់ រយៈពេល៣ថ្ងៃ បន្ទាប់ពីត្រូវបានគេ រាយការណ៍ថា បានដល់ទីក្រុងបាងកក កាលពីព្រឹកព្រលឹមទៀបភ្លឺថ្ងៃទី៣ ខែមក រា ដើម្បីថតភាពយន្ត ប៉ុន្តែក៏បាត់ការទាក់ទង ទាំងស្រុងត្រឹមម៉ោងជិត ៣រសៀលថ្ងៃ ដដែលនោះ ដោយត្រូវបានគេប្រទះឃើញ ចុងក្រោយបង្អស់ នៅជិតព្រំដែនថៃ – មី យ៉ា ន់ម៉ា ក្នុងខេត្តតាក ។

ជុំវិញព័ត៌មានបាត់ខ្លួនតារាចិន នៅប្រទេស ថៃ ត្រូវបានសារព័ត៌មានបាងកកប៉ុស្តិ៍ ធ្វើ បច្ចុប្បន្ននៅម៉ោង១០ និង២៣នាទី ថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២៥ ថាអាជ្ញាធរថៃនៅខេត្ត តាក បានអះអាង នាថ្ងៃ អង្គារនេះថា យោង តាមវីដេអូ ពីកាមេរ៉ាសុវត្ថិភាព គឺលោក Xingxing បានបាត់ខ្លួនតាំងពីឆ្លងព្រំដែនពី ទឹកដីថៃ ចូលទៅប្រទេសមីយ៉ាន់ម៉ា ខណៈ នេះ មន្ត្រីថៃបានស្នើសុំអាជ្ញាធរទាំងអស់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ឱ្យជួយក្នុងការ ស្វែងរករូបគាត់ ។
ទីបំផុត ! ចិនចាប់ខ្លួនមេឧក្រិដ្ឋជនជួញដូរមនុស្សនិងឆបោកតាមអនឡាញក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមេឧក្រិដ្ឋជនស្ថិតក្នុងប្រទេសថៃ ។
សូមបញ្ជាក់ថា ៖ ការជួញដូរមនុស្ស និងឆបោកតាមអនឡាញបង្កក្តីព្រួយបារម្ភខ្លាំងនៅក្នុងមជ្ឈដ្ឋានប្រជាជន ចិន និងពលរដ្ឋ ក្នុងតំបន់អាស៊ីអាគ្នេយ៍។ តួកុនចិនដ៏ល្បីម្នាក់ត្រូវគេបោកប្រាស់ថាជួលឲ្យថតភាពយន្តនៅប្រទេសថៃ តែបែរជាត្រូវបានក្រុមឧក្រិដ្ឋជនជួញដូរមនុស្សចាប់បញ្ចូនទៅព្រំដែនភូមាទៅវិញ។ ក្រោយផ្ទុះរឿងអាស្រូវនេះ អាជ្ញាធរចិនបានប្រកាសពីការតាមចាប់ខ្លួនមេក្រុមឧក្រិដ្ឋជនដ៏ធំម្នាក់ដែលបានធ្វើព្យុះធ្វើភ្លៀងក្នុងអំពើជួញដូរមនុស្ស និងឆបោកតាមអនឡាញក្នុងតំបន់អាស៊ី។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា ការឆបោកអនឡាញ, កម្ពុជាគ្រាន់តែជាប្រទេសរងគ្រោះដោយសារថែតែប៉ុណ្ណោះ! នេះជាសារជូនថ្នាក់ដឹនាំ និងប្រជាជនថៃ ពីសម្តេចតេជោ! ។
សូមបញ្ជាក់ថា ៖ UN ទាមទារឱ្យរដ្ឋាភិបាលថៃផ្តល់ការបកស្រាយលម្អិត ជុំវិញបញ្ហាអំពើជួញដូរមនុស្ស ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកអនឡាញ ។ បើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅបាននិយាយថា ក្រុមអ្នករាយការណ៍ពិសេស UN បានផ្ញើលិខិតមួយទៅកាន់រដ្ឋាភិបាលថៃ ដើម្បីជុំរិញឱ្យមានការបកស្រាយឱ្យលម្អិត អំពីចំណុចសំខាន់ចំនួន១០ ពាក់ព័ន្ធទៅនឹង កិច្ចប្រឹងប្រែងរបស់ប្រទេសថៃ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្លងព្រំដែន ទាក់ទងនឹង ប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញ នៅក្នុងតំបន់អាស៉ីអាគ្នេយ៍។
លិខិតរបស់ UN បានចង្អុលទៅកាន់តួនាទីដ៏សំខាន់របស់ប្រទេសថៃ ក្នុងនាមជាកន្លែងឆ្លងកាត់សម្រាប់ជនរងគ្រោះនានា ដែលត្រូវនាំយកទៅកាន់មជ្ឈមណ្ឌលឆបោកអនឡាញ នៅឯតាមប្រទេសជិតខាង ជាពិសេសតំបន់ព្រំដែនជាមួយរដ្ឋ Karen នៃប្រទេសមីយ៉ាន់ម៉ា។ អ្វីដែលគួរឱ្យបារម្ភទៅទៀតនោះ គឺប្រតិបត្តិការទាំងអស់នេះមួយចំនួន ត្រូវគេដឹងថា ពឹងផ្អែកលើធនធានមកពីខាងថៃ រួមមានទាំងថាមពល ទូរគមនាគមន៍ បណ្តាញហិរញ្ញវត្ថុ ជាដើម។
ក្នុងលិខិតខាងលើ UN បានទាមទារឱ្យទីក្រុងបាងកក ផ្តល់ការបកស្រាយលម្អិតពាក់ព័ន្ធសំណួរបន្ទាន់មួយចំនួន រួមមានដូចជា គោលជំហររបស់រដ្ឋាភិបាល ជុំវិញការចោទប្រកាន់ផ្សេងៗ អំពីបញ្ហាជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆបោកអនឡាញ, ចំណាត់ការទ្វេភាគី/ពហុភាគី, បញ្ហាប្រឈមក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ, គោលការណ៍មិនដាក់ទោសទណ្ឌជនរងគ្រោះ, ការផ្តល់ការគាំទ្រនិងមើលថែទាំជនរងគ្រោះ, ការទប់ស្កាត់កុំឱ្យប្រើប្រាស់ធនធានក្នុងផ្លូវខុស, ចំណាត់ការឆ្លើយតបថ្នាក់តំបន់និងថ្នាក់ជាតិ និងការការពារសាធារណជន កុំឱ្យក្លាយជាជនរងគ្រោះ។
គួរបញ្ជាក់ថា ក្រុមអ្នករាយការណ៍ពិសេស UN បានសង្កត់ធ្ងន់ពីកាតព្វកិច្ចរបស់ថៃ នៅក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ ជាពិសេស ដោយយោងតាមច្បាប់ International Covenant on Civil and Political Rights (ICCPR), Palermo Protocol, និង ASEAN Convention Against Trafficking in Persons, Especially Women and Children (ACTIP) ហើយបានទទូចឱ្យប្រទេសថៃ ប្រកាន់ខ្ជាប់ខ្ជួននូវកាតព្វកិច្ចទាំងនេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print