លោកXi Jinpingជួបសន្ទនាជាមួយលោកOusmane Sonkoនាយករដ្ឋមន្ត្រីប្រទេសសេណេហ្កាល់

ចែករំលែក៖

អន្តរជាតិ : បើយោងតាមការចេញផ្សាយពី គេហទំព័រ  «CCFR China state-controlled media » នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានអោយដឹងថា ,ព្រឹកថ្ងៃទី​២៧ ខែមិថុនា ​លោក​Xi Jinpingប្រធានរដ្ឋចិន​បាន​ជួបសន្ទនាជា​មួយ​លោក​​Ousmane Sonko​នាយករដ្ឋមន្ត្រីប្រទេស​សេណេហ្កាល់​ដែល​អញ្ជើញចូលរួម​វេទិការ​ដដាវ៉ូសរដូវក្តៅ​នៅ​ប្រទេស​ចិន​នៅ​វិមានសភាប្រជាជន​ក្រុង​ប៉េកាំង​។

គេហទំព័រ  «CCFR China state-controlled media » លោក​Xi Jinpingបាន​លើកឡើងថា​ ​ប្រទេស​ចិន​និង​សេណេហ្គាល់​គួរតែ​គាំទ្រគ្នា​​ទៅវិញទៅមក​ក្នុង​ការ​ដើរ​តាម​ផ្លូវ​អភិវឌ្ឍន៍​ដោយ​ឯករាជ្យ​និង​ស្វ័យភាព​ ​និង​​ចាត់ទុក​ឆ្នាំ​២០២៦​ដែល​ជា​ “ឆ្នាំ​ផ្លាស់ប្តូរ​ប្រជាជន​និង​ប្រជាជន​រវាង​ប្រទេស​ចិន​និង​អាហ្វ្រិក​”​ជា​កាលានុវត្តភាព​មួយ​ដើម្បី ​ធ្វើ​ឱ្យ​ការ​ប្រាស្រ័យទាក់​ទង​រវាង​ប្រជាជន​​កាន់​តែ​មាន​ភាព​ជិតស្និទ្ធ​ ​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ ​អប់រំ​ ​ទេសចរណ៍​ កីឡា​និង​យុវជន​ជា​ដើម​ ​ក៏​ដូច​ជា​អនុវត្ត​ពហុភាគីនិយម​យ៉ាង​ពិតប្រាកដ​ ​ដើម្បី​រួមគ្នា​ជំរុញ​សន្តិភាព​ ​ភាពរុងរឿង​និង​វឌ្ឍនភាព​នៃ​​ពិភពលោក​។
គេហទំព័រ  «CCFR China state-controlled media »ជាការ​ឆ្លើយតប​ ​លោក​Ousmane Sonkoបាន​ពាំនាំ​នូវការសួរសុខទុក្ខយ៉ាងស្មោះ​របស់​លោក​Bassirou Diomaye Fayeប្រធានាធិបតី​សេណេហ្កាល់ ​ដោយ​សង្ឃឹមថា ​នឹង​ជំរុញ​​ឱ្យ​ទំនាក់ទំនងភាព​ជា​ដៃគូ​យុទ្ធសាស្ត្រគ្រប់​ជ្រុងជ្រោយ​ជា​មួយភាគី​ចិន​មាន​ភាព​កាន់​តែ​ស៊ីជម្រៅ​ ព្រមទាំង​ជំរុញ​ការ​រួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” និង​ធ្វើ​ឱ្យ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​ ​​វិនិយោគ​និង​ថាមពល​ជាដើម​កាន់​តែ​មាន​ភាព​ជិតស្និទ្ធ ​ដើម្បី​រួម​ចំណែក​ដល់​ការអភិវឌ្ឍ​​សេដ្ឋកិច្ច​សង្គម​របស់​សេណេហ្កាល់៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print