«សម្តេចតេជោ ហ៊ុន សែន៖ បើមិនចេះយុទ្ធសាស្រ្ត កុំធ្វើនយោបាយ ឬធ្វើជាអ្នកដឹកនាំ»

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា តែងលើកឡើងថា បើមិនចេះយុទ្ធសាស្រ្ត កុំធ្វើនយោបាយ ឬធ្វើជាអ្នកដឹកនាំ ជាពិសេស យុទ្ធសាស្រ្តសម្រាប់ទប់ទល់ជាមួយដៃគូដែលមានចេតនាទុច្ចរិតពិសពុល។ នេះបើតាមការគូសបញ្ជាក់ឱ្យដឹងរបស់លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ។

បើតាមលោក ជា ធីរិទ្ធ គឺយុទ្ធសាស្រ្តរបស់តេជោ កម្រមានអ្នកណាមើលធ្លុះថា លោកកំពុងដើរទៅណាណាស់ តែគោលដៅចុងក្រោយរបស់តេជោសែន គឺដើម្បីប្រជាជនកម្ពុជា និងការពារបូរណភាពទឹកដី ព្រមទាំង ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។

លោក ជា ធីរិទ្ធ បានអះអាងយ៉ាងដូច្នេះថា៖ «ខ្ញុំហ៊ាននិយាយថា គ្មាននរណា ស្រឡាញ់ និងស្រេកឃ្លានសន្តិភាពនៅតាមព្រំដែន ជាងសម្តេចតេជោនោះទេ តែបើសត្រូវប្រមាថ និងឈ្លានពាន គ្មានជម្រើសអ្វីក្រៅពីប្រយុទ្ធការពារដីដូនតាប្រកបដោយយុទ្ធសាស្រ្តច្បាស់លាស់ឡើយ»។

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ប្រទានព្រះរាជសារថ្លែងអំណរគុណជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលសម្តេចតេជោ បានអញ្ជើញបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ រីរៈកងទ័ព និងប្រជារាស្ត្រដែលបានជម្លៀសចេញពីតំបន់ប្រឈមនៅតាមព្រំដែនកម្ពុជា-ថៃ នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ នាថ្ងៃទី២៦ និងទី២៧ ខែមិថុនា ឆ្នាំ២០២៥ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print