ភ្នំពេញ ៖ បុរសម្នាក់ ទាស់សម្តីគ្នាជាមួយសង្សារសម្រេចចិត្ត ទៅលោតទឹកសម្លាប់ខ្លួន លើស្ពានមិត្តភាពកម្ពុជា – ចិន ហើយត្រូវបានបងប្អូនប្រជានេសាទរាវរកឃើញក្បែរច្រាំងទន្លេនៅខាងក្រោមស្ពាន ។
ហេតុការណ៍ នេះបានកេីតឡេីងនៅវេលាម៉ោង ៤និង២០នាទីល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៥ ដែលស្ថិតនៅចំណុចក្រោមស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ។
សពយុវជនរងគ្រោះមានឈ្មោះ ជា អេង គ័ង អាយុ ២២ឆ្នាំ ភេទប្រុស មុខរបរ បកប្រែចិន ស្រុកកំណើតនៅ ភូមិអូឡេង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម អាស័យដ្ឋានបច្ចុប្បន្នស្នាក់នៅ ក្រុមហ៊ុន ភីអិនអិន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។
ប្រភពព័ត៍មានពីនារីជាសង្សារបានអោយដឹងថា ជនរងគ្រោះបានចេញចូលផ្ទះ នឹងមានទាស់ពាក្យសម្តីគ្នា០២-០៣ថ្ងៃហើយ ខណៈនៅយប់ថ្ងៃកើតហេតុ ថ្ងៃទី២៧ ខែមិថុនា ជនរងគ្រោះបានមកផ្ទះ រួចបានប្រាប់ថា « ចាំអោយគេទៅយកសពរបស់ខ្ងុំ នៅស្ពានជ្រោយចង្វារទៅ » រួចជនរងគ្រោះក៏ចេញទៅបាត់ស្រមោលតែម្តង ។ ភ្លាមៗ នារីជាសង្សារ បានខលទៅប្រាប់សាច់ញ្ញាត្តិ ថា ជនរងគ្រោះបានចេញពីផ្ទះ ទៅលោតទឹកនៅស្ពានជ្រោយចង្វារហើយ ។ រហូតមកដល់ព្រឹកឡើងថ្ងៃខែឆ្នាំ ដដែល ក្រុមគ្រួសារ បានជួលអោយបងប្អូនប្រជានេសាទជួយចុះរាវរកសព ។ លុះមកដល់វេលាម៉ោង ៤ល្ងាចថ្ងៃទី២៨ ខែមិថុនា ក្រុមដែលចុះរុករក បានរាវរកឃើញនឹងបាន អូសសពឡើងមកលើគោក ដើម្បីប្រគល់ជូនសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យ ។
ក្រោយពីកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋាន បានចុះមកដល់ទីតាំងកេីតហេតុ និងរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ចុះមកធ្វេីការពិនិត្យមេីលសាកសពបុរសខាងលេី បានសន្និដ្ឋានថាពិតជាស្លាប់ដោយសាលុងទឹកពិតប្រាដកមែន សពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើរួចកំណត់ហេតុប្រគល់អោយសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ ៖ ភារ៉ា ដង្កោ