រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ កងទ័ពគឺជាឆ្អឹងខ្នងនៃប្រទេសជាតិ ក្នុងការការពារសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី

ចែករំលែក៖

ភ្នំពេញ ៖ កងទ័ពគឺជាឆ្អឹងខ្នងនៃប្រទេសជាតិ ក្នុងការការពារសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ កងកម្លាំងប្រដាប់អាវុធនៅជួរមុខ ដែលកំពុងអនុវត្តបេសកកម្មដ៏ពិសិដ្ឋក្នុងការពារបូរណភាពទឹកដីកម្ពុជា ។ នេះជាការលើកឡើងរបស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ។

លោករដ្ឋមន្ត្រីបន្តថា ៖ កម្ពុជាមិនចង់បានដីប្រទេសណាមួយសូម្បីមួយមិល្លីម៉ែត្រ តែកម្ពុជាក៏មិនអនុញ្ញាតឱ្យគេរំលោភបំពាននិងយកដីរបស់ខ្លួនមួយមិល្លីម៉ែត្រណាឡើយ។ ជាតិខ្មែររួមគ្នាតែមួយ គាំទ្ររាជរដ្ឋាភិបាល និងកងទ័ពដើម្បីការពារបូរណភាពទឹកដី!៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print