កម្លាំងការពារជប៉ុនកាលពីថ្ងៃទី២៨ ខែសីហា បានចាប់ផ្តើមធ្វើសមយុទ្ធជាទ្រង់ទ្រាយធំដែលមានយុទ្ធសាស្ត្រវាយប្រហារដណ្តើមបណ្តាលកោះមកវិញក្រោយសត្រូវគ្រប់គ្រង ។ ការធ្វើសមយុទ្ធនោះមានការចូលរួមពីកន្លាំងទាហ៊ានជើងទឹកជើងកោកនិងជើងអាកាស និងបាញ់គ្រាប់ពិតទៀតផង។
សារព័ត៌មាន Kikkei បានផ្សាយថា ការធ្វើសមយុទ្ធខាងលើមានយុទ្ធសាស្ត្រដណ្តើមកោះមកវិញក្រោយសត្រូវគ្រប់គ្រង ។ សកម្មភាពនោះគឺជាការគម្រាមដល់ប្រទេសចិនក្រោយពេលមានការចូលកៀកប្រជុំកោះសែនកាគូ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុន។
កម្លាំងទាហ៊ានជប៉ុនប្រមាន ២៧ពាន់នាក់បានចូលរួមនៅក្នុងសកម្មភាពធ្វើសមយុទ្ធខាងលើ និងមានការតាមដានការធ្វើសមយុទ្ធយ៉ាងយកចិត្តទុកដាក់បំផុត។ យន្តហោះចម្បាំង F-2 របស់ជប៉ុនបានចូលរួមធ្វើសមយុទ្ធដោយមានទំនាក់ទំនងនិងបាញ់មីស៊ីលទៅលើនាវារបស់សត្រូវ។
សកម្មភាពរបស់ជប៉ុន ក្រោយពេលចិនបង្កើនសកម្មភាពនៅតំបន់សមុទ្រជុំវិញប្រជុំកោះសែនកាគូ ។ ចិនបានចាត់ទុកថា កោះនោះគឺជាកោះរបស់ខ្លួនត្រូវបានជប៉ុនគ្រប់គ្រងកាលពីសង្គ្រាមលោកលើកទីពីរ ហើយមិនព្រមសងទៅឲ្យចិនវិញ។
ដើម្បីអាចដណ្តើមគ្រប់គ្រងទីតាំងទាំងឡាយមកវិញ ក្រុមឧទ្ធម្ភគចក្រមានតួនាទីយ៉ាមល្បាត និងនាំផ្លូវដល់កម្លាំងថ្មើជើង។ ការធ្វើសមយុទ្ធខាងលើដោយមានការបាញ់គ្រាប់ពិតមានចំនួន៣៦តោន រួមមានអាវុធប្រឆាំងរថក្រោះជាដើម។
ចំណែកកម្លាំងថ្មើជើង មានរថក្រោះប្រមាន ៨០គ្រឿង កាំភ្លើងធំ ៦០គ្រឿង យន្តហោះចម្បាំង ២០គ្រឿង និងទាហ៊ានថ្មើជើង ២.៤០០នាក់។ ការធ្វើសមយុទ្ធខាងលើកើតឡើងជាប្រចាំឆាប់តាំងពីឆ្នាំ១៩៦៦ មកទល់ពេលនេះ ។
កន្លងមកថ្មីៗរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោកស្រី Tomomy Inada បានបង្ហាញពីការប្តេជ្ញាការពារជាតិរបស់ជប៉ុន ហើយជប៉ុនអាចនឹងមានគ្រាប់បែកបរមាណូនៅពេលអនាគត់។ លោកស្រី បានបញ្ចាក់ទៅកាន់ក្រុមអ្នកសារព័ត៌មានថា «ពេលនេះប្រទេសជប៉ុនមិនទាន់ទិញឬផលិតអាវុធបរមាណូនៅឡើយ ប៉ុន្តែនៅពេលអានាគត់ ស្ថានភាពអាចនឹងផ្លាសប្តូរ»។
ចំពោះសកម្មភាពរបស់ទីក្រុងប៉េកាំង អាទិភាពរបស់រដ្ឋាភិបាលទីក្រុងតូក្យូ នាពេលនៅក្នុងការសកម្មភាពការពារជាតិនោះគឺ កសាងប្រព័ន្ធការពារជាតិដ៏រឹងមាំ និងមានកម្លាំងគ្រប់គ្រាន់សម្រាប់ទប់ស្កាត់ការវាយប្រហារដោយមីស៊ីលពីប្រទេសចិន ។ ទាំងនោះត្រូវឲ្យជប៉ុនបង្កើនការផលិតមីស៊ីលដើម្បីការពារ។
រដ្ឋាភិបាលជប៉ុនបានដាក់សំណើរមូលិនិធិយ៉ាងច្រើនសម្រាប់ការពារជាតិ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ។ តាមបណ្តាញទូរទស្ស NHK បានឲ្យដឹងថា មូលនិធិសម្រាប់ការពារជាតិនៅក្នុងឆ្នាំ២០១៧ សម្រាប់តែសកម្មភាពការពារកាំជ្រួចមីស៊ីលពីកូរ៉េខាងជើង និងចិនតែប៉ុណ្ណោះ ។ ប្រាក់សម្រាប់ការពារជាតិនៅឆ្នាំ២០១៦ មាន ៥១,៧ពាន់លានដុល្លារ ហើយនឹងបន្តកើតឡើងទៀតនៅឆ្នាំខាងមុខ៕
ប្រែសម្រួល៖ ម៉ែវ សាធី