ខេត្តព្រះសីហនុ ៖ យោងតាមផេក facebook ផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២៥នេះឲ្យដឹងថា នៅវេលាម៉ោង០៤ ព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ មានករណីលួចម៉ូតូមួយកើតឡើងនៅផ្ទះសំណាក់អ័រគីដេរ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ ជនសង្ស័យម្នាក់បានលួចម៉ូតូម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1LM-0354 របស់ជន រងគ្រោះ ។
កម្លាំងសមត្ថកិច្ចជំនាញស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយកម្លាំងជំនាញនគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ផេងផា ដារ៉ាដុង ហៅត្រា ភេទប្រុស កើតឆ្នាំ ២០០៧ ព្រមទាំងម៉ូតូ និងវត្ថុតាងផ្សេងៗ ។
វត្ថុតាងរួមមាន៖
• ម៉ូតូ HONDA DREAM C125 (ផលនៃអំពើលួច)
• ទូរស័ព្ទ OPPO ១គ្រឿង
• កាបូប និងឧបករណ៍ប្រើសកម្មភាពលួច ។
សម្ភារ និងម៉ូតូបានប្រគល់ជូនម្ចាស់វិញតាមនិតិវិធី។ ករណីនេះបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តចាត់ការតាមច្បាប់ ៕