នគរបាលជាតិ អំពាវនាវពលរដ្ឋសូម​ Download App ដែលមានប្រភពច្បាស់លាស់​ និងពិចារណាឱ្យបានល្អិតល្អន់ចំពោះប្រព័ន្ធ Telegram ក្លែងក្លាយ ដែលយកឈ្មោះ និងរូបភាពថ្នាក់ដឹកនាំ​ ដើម្បីកៀរគរការវិនិយោគ

ចែករំលែក៖

ភ្នំពេញ៖ ​ក្នុងកម្មវិធី CYBER SECURITY​ ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ស្ថានភាពនៃការលួច គ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួនតាមប្រព័ន្ធបច្ចេកវិទ្យា» លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវដល់ពលរដ្ឋប្រុងប្រយ័ត្ន និងពិចារណាឱ្យបានល្អិតល្អន់ ចំពោះគណនី Telegram ក្លែងក្លាយ យកឈ្មោះ និងរូបភាពថ្នាក់ដឹកនាំ ដើម្បីកៀរគរការវិនិយោគ ដែលសន្យាផ្តល់ផលចំណេញខ្ពស់។

លោកឧត្តមសេនីយ៍ទោ សុខ នីត្យា បានលើកឡើងថា មិនមានថ្នាក់ដឹកនាំជាន់ខ្ពស់រូបណា បង្កើតគណនី Telegram ដើម្បីកៀគរ វិនិយោគនោះទេ។

តែយ៉ាងនេះក្តី លោកកត់សម្គាល់ ករណីនៃការចាញ់បោកក្រោមគម្រោងវិនិយោគតាមអនឡាញ មិនមែនដោយសារឃើញរូបភាពថ្នាក់ដឹកនាំនោះទេ ភាគច្រើនគឺដោយសារគាត់ឃើញថា គាត់ឃើញពីអត្ថប្រយោជន៍ ឬការប្រាក់ខ្ពស់។

ជាមួយគ្នានេះ​ លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ក៏បានលើកឡើងទៀតថា​ ការលួចគណនីតាមបណ្ដាញសង្គមនានា នៅក្នុងប្រទេសកម្ពុជា កើតឡើងបានលុះត្រាតែម្ចាស់គណនី ផ្តល់នូវព័ត៌មានផ្ទាល់ខ្លួន ឬលេខសម្ងាត់ទៅឱ្យគេ។

លោកប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធជាមួយនឹងការលួចគណនីបណ្ដាញសង្គមនានា ឃើញថា ភាគច្រើនកើតឡើងនៅប្រទេសកម្ពុជា គឺដោយសារការឆបោក ក្នុងគោលបំណងលួចចូលគណនី តាមរយៈការផ្ញើសារ ឬទំនាក់ទំនងមកជនរងគ្រោះ ដើម្បីឲ្យផ្ញើលេខសម្ងាត់»។

លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សូម Download App ដែលមានប្រភពច្បាស់លាស់ ដើម្បីការពារហានិភ័យនៃការបោកបញ្ឆោត។

...

បន្ថែមពីនេះ​ លោក​ប្រធាន​នាយកដ្ឋាន​ បានលើកទឹកចិត្តឱ្យធ្វើការ Download App ដែលមាននៅក្នុង Play Store និង App store ដែលមានវាការបញ្ជាក់ពីសុវត្ថិភាពរួច ខណៈ App មួយចំនួនទៀត គឺមិនមានប្រភេទច្បាស់នោះទេ ដែលអាចនឹងផ្តល់ហានិភ័យផ្សេងៗផងដែរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print