ក្នុងកំឡុងពេល កំពុងតែមានបញ្ហាជម្លោះព្រំដែនដែលកម្ពុជា-ថៃ ពីសំណាក់សារព័ត៌មានខាងប្រទេសថៃ ដែលបានធ្វើការចុះផ្សាយបំភ្លៃការពិតជាច្រើន

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងកំឡុងពេល ដែលព្រះរាជាណាចក្រកម្ពុជា កំពុងតែមានបញ្ហាជម្លោះព្រំដែនជាមួយព្រះរាជាណាចក្រថៃ មានការចុះផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត លាបពណ៌មកលើថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា ពីសំណាក់សារព័ត៌មានខាងប្រទេសថៃ ដែលបានធ្វើការចុះផ្សាយបំភ្លៃការពិតជាច្រើន។ ដូចជាក្នុងករណីការចុះផ្សាយព័ត៌មានដោយបង្កើតជាវីដេអូ បន្លំសំលេងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយប្រើបច្ចេកវិទ្យា AI ដែលមានរយៈពេល២៩ វិនាទី និងបានយករូបវីដេអូសម្ដេចពេលចុះសំណេះសំណាលជាមួយមន្រ្តីរាជការក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ធ្វើការកាត់តសម្លេងសម្តេចនិយាយជាភាសាថៃក្នុងខ្លឹមសារ «សួស្ដី ខ្ញុំហ៊ុនសែន ឥឡូវនេះខ្ញុំកំពុងប្រមូលមូលនិធិដើម្បីកសាងកងទ័ពច្បាំងជាមួយថៃ សូមបញ្ចូលទឹកប្រាក់ True Money អោយខ្ញុំ ៣០០ បាត ហើយខ្ញុំនឹងផ្តល់អត្ថប្រយោជន៍ត្រឡប់ទៅអ្នកវិញជាទឹកប្រាក់ ៥ ម៉ឺនបាតភ្លាមៗ ពេលឈ្នះសង្គ្រាម។ »

បន្ទាប់មកក៏មានការឆ្លើយតបពីមនុស្សស្រីដែលប្រើបច្ចេកវិទ្យា AI ដូចគ្នាក្នុងខ្លឹមសារ «ប្រសិនបើក្មួយវេរ True Money ទៅអោយលោកពូ ក្មួយនឹងទទួលបាន ៥ ម៉ឺនមកវិញ ត្រូវអត់? »
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាប និងសូមកុំជឿទៅលើព័ត៌មានក្លែងក្លាយដែលប្រើបច្ចេកវិទ្យា AI ក្លែងបន្លំសំលេងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាភាសាថៃក្នុងអត្ថន័យខាងលើ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print