រឿង ភ្នែកនៅក្នុងចិត្ត(ត)

ចែករំលែក៖

កុសល មិននិយាយអ្វីច្រើនជាមួយ អ៊ំជង់ ទេ ក្រៅពីការផ្ដែផ្ដាំប្តីប្រពន្ធទាំងពីរឲ្យជួយមើលថែប្រពន្ធកូន និងប្អូនស្រីឲ្យបានល្អ។ កុសល បន្តនៅក្នុងក្រុងចាំមើលស្ថានភាពកងទ័ពអាវខ្មៅធ្វើអ្វីទៀត ហើយកុសល បាននិយាយទៅកាន់អ្នកទាំងអស់គ្នាមុននឹងចាកចេញថា បើខ្ញុំនៅមានជីវិត ខ្ញុំនឹងទៅរកអ្នកទាំងអស់គ្នា។ បន្ទាប់ពីកុសលផ្តែផ្ដាំរួចហើយគាត់បានប្រាប់ឲ្យ អ៊ំជង់ បររទេះចេញទៅជាប្រញាប់ខ្លាចក្រែងមានកងទ័ពមកទាន់។ អ៊ំជង់ បររទេះគោចេញឆ្ងាយបណ្ដើរៗពីកុសល។ ចំណែកកែវភ្នែកទាំងបួនគូមានដំណក់ទឹកភ្នែកតិចៗ នៅតែសម្លឹងទៅរកកុសលមិនព្រិចសោះឡើយ។ កុសល ប្រញាប់ចូលទៅក្នុងផ្ទះ។ រទេះគោបរទៅដល់ផ្លូវបំបែកទៅប្រាសាទបាគងក៏បត់ចូល។ សោភី បើកបង្វេចមិនឃើញនូវរូបថត គាត់ក៏សុំចុះទៅយករូបថតសិន ប៉ុន្តែគាត់ផ្ដាំថា បើមានហេតុការណ៍មិនស្រួលឲ្យ អ៊ុំជង់ ចេញរទេះចោលចុះ។ លុះ សោភី ចេញផុតបានបន្តិចកងទ័ពបានមកដល់ល្មម ហើយបញ្ជាឲ្យម្ចាស់រទេះគោឆាប់ចេញពីទីនោះ ព្រោះកងទ័ពត្រូវបោសសម្អាតក្រុង។ ដោយមិនអាចទ្រាំនឹងរងការគំរាមរបស់កងទ័ពបាន រទេះគោក៏បរចេញចោល សោភី បាត់ទៅ។
សោភី ពេលដើរតែដល់ផ្ទះ តែមិនឃើញប្ដីសោះ។ គាត់ដើរតម្រង់ទៅទូ ហើយដកយករូបថតគ្រួសាររបស់គាត់ដាក់ចូលក្នុងបង្វេច រួចត្រឡប់ទៅកន្លែងរទេះគោវិញ តែមិនឃើញកូនៗឡើយ។ កងទ័ពបានដេញសោភី ទៅម្ខាងចូលជាមួយប្រជាជនផ្សេងៗទៀត។ កងទ័ពបានជម្លៀស សោភី ចេញទៅតាមទិសដៅដែលរទេះ អ៊ំជង់ បរទៅដែរ។ រយះពេលមួយថ្ងៃពីរយប់ប្រហែលម៉ោង ៤ ព្រឹក រទេះគោបានបរមកដល់ផ្ទះ។ អ៊ំជង់ ដាក់ចន្ទុលរទេះហើយដឹកគោទៅចងនឹងទ្រុងឲ្យស៊ីចំបើង។ អ្នកជិះនៅលើរទេះក៏ចុះមកដី។ មីងភូ បានរៀបចំលើករបស់របរនៅលើរទេះដាក់មកក្រោម។ អ៊ំជង់ វិញ ចងគោរួចក៏ហៅឲ្យអ្នកទាំងអស់ទាំងបីចូលទៅអង្គុយលើគ្រែចំហៀងផ្ទះ។អ៊ំជង់ បានយកក្រមាបត់ជាពីរបក់មូសទម្លាក់អង្គុយមុន។ ចំណែកកល្យាណ និងសោភ័ណ្ឌនាំគ្នាជួយកាន់របស់របរមីងភូ រួចដើរតម្រង់ទៅគ្រែ។ គ្រប់គ្នាដាក់របស់របរចុះស្រួលបួលហើយក៏នាំគ្នាអង្គុយលើកគ្រែ។ អ៊ុំជួងដកដង្ហើមធំរួចនិយាយថាសង្ឃឹមថាសោភីនិងកុសលមិនអីទេចុះ។ អ៊ំជង់ និយាយបានត្រឹមតែប៉ុណ្ណេះ សត្យា ក៏យំ តែកល្យាណលួងលោម ទើបសត្យាបាត់យំវិញ។ សោភ័ណ្ឌ មិនជាបារម្ភអីនោះទេ ព្រោះគិតស្មានថា ម៉ាក់របស់នាងបានជួបនឹងប៉ា។ អ៊ំជង់ និយាយបន្តថា ឯងកុំបារម្ភអីយ៉ាងម៉េចយ៉ាងណា អ៊ំពឹងអ្នកភូមិនិងពឹងអ្នកស្គាល់ឲ្យជួយស៊ើបសួរដំណឹងម៉ែ ពុកឯង។ និយាយរួច អ៊ំជង់ ទៅរកកន្លែងឲ្យក្មេងៗសម្រាកព្រោះតែក្មេងៗអត់ងងុយពីយប់ពេលធ្វើដំណើរផង។ លុះថ្ងៃរះឡើងខ្ពស់បន្តិច មីងភូ ឡើងទៅមើលក្មេងៗ ហើយដាស់ឲ្យក្រោកទៅលុបលាងមុខហូបបាយ។ ថ្ងៃនេះកូនរបស់មីងភូក៏ត្រឡប់មកផ្ទះដែរ។ សោភ័ណ្ឌក្តៅខ្លួនតិចៗ ហើយមិនស្រួលក្នុងពោះក៏ចង់ទៅរកបន្ទប់ទឹក។ មីងភូ បង្ហាញនៅព្រៃខាងក្រោយផ្ទះ។ អ៊ុំជង់ ធ្លាប់ដឹងពីរបៀបរស់នៅរបស់ សោភ័ណ្ឌ ក៏បានឲ្យ មីងភូ ជូនទៅព្រៃដើម្បីបត់ជើង តែសោភ័ណ្ឌប្រកែកមិនព្រម ព្រោះខ្មាសអៀន។ បន្ទាប់ពី សោភ័ណ្ឌ ចេញពីព្រៃវិញមិនបានមើលមុខក្រោយឆ្វេងស្ដាំនោះទេ។ សោភ័ណ គិតតែពីឈ្ងោកបោសស្លឹកឈើដែលជាប់នឹងសម្លៀកបំពាក់។ ចំណែកឯកងទ័ពដាច់ជួរម្នាក់ មិនដឹងមកពីម្ដុំណានោះទេ បានរុកចូលតាមរបងផ្ទះរបស់ អ៊ំជង់ ប៉ះនឹងសំបុកអង្ក្រង ហើយរវល់តែឈ្ងោកញិចសត្វអង្រង មិនបានមើលឆ្វេងស្ដាំធ្វើឲ្យអ្នកទាំងពីរភ្ញាក់គ្នារៀងខ្លួន។ សោភ័ណ បម្រុងនឹងដួលតែត្រូវកងទ័ពនោះទម្លាក់កាំភ្លើងចុះភ្លាម ហើយចាប់ សោភ័ណ ជាប់។ សោភ័ណ មើលភ្នែកកងទ័ពនោះហើយចាំបានថា ជាមនុស្សតែម្នាក់ដែលបានជួយនាងកាលនៅអង្គរវត្ត។ ភ្នែក សោភ័ណ សម្លឹងមិនព្រិចសោះ ទៅកាន់កងទ័ពដើម្បីឲ្យកាន់តែច្បាស់ រហូតទាល់តែកងទ័ពលោកសួរថា នាងមិនអីទេឬ? សោភ័ណ មិនព្រមឆ្លើយនឹងកងទ័ពទេ ទើបកងទ័ពស្រែកគំហកសួរម្ដងទៀតថា កើតអីក៏អត់? រួចកងទ័ពនោះលែងដៃសោភ័ណ ធ្វើឲ្យនាងដួលអុកគូទទៅនឹងដីភ្លាម រួចឈ្ងោកមុខចុះ។ សំឡេងគំហករបស់កងទ័ពធ្វើឲ្យមនុស្សគ្រប់គ្នានៅក្នុងផ្ទាល់ផ្ទះរត់សំដៅទៅមើល។ មីងភូ សប្បាយចិត្តណាស់ពេលឃើញកូនរបស់គាត់ដែលជាកងទ័ពនោះ។ ឯ អ៊ុំជួង វិញប្រញាប់សួរសោភ័ណថា តើក្មួយមិនអីទេ? កងទ័ពមើលមុខ សោភ័ណ រួចនិយាយថា បានក្មួយមកពីណានេះអីក៏រលេះរលាស់ម្ល៉េះ? រួចកងទ័ពនោះដើរទៅគ្រែដោយគ្មានចាប់អារម្មណ៍នឹងអ្នកណាសោះឡើយ។ យីស! អាកូននេះមើលវា!ធ្វើ? អ៊ំជង់ និយាយត្រឹមនេះក៏នាំសោភ័ណ្ឌទៅគ្រែ។ គ្រប់គ្នាទទួលទានបាយបណ្ដើរ អ៊ំជង់ និយាយបណ្ដើរថា នាងយ៉ាន(កល្យាណ) ក្មួយភាន់ ឋ(សោភ័ណ) ក្មួយយ៉ា(សត្យា) អើយ កងទ័ពនេះគឺជាកូនពៅរបស់អ៊ំ ដែលធ្វើជាកងទ័ពស្ម័គ្រចិត្តត្រូវបានចាត់តាំងឲ្យការពារជាតិតាមព្រំដែន។ កូនច្បងៗ បងរបស់អ៊ំមានប្ដី ប្រពន្ធ បែកផ្ទះទៅនៅភូមិផ្សេងៗ អស់ហើយ នៅសល់តែវិចិត្រទេ។ សោភ័ណ គិតផង ហូបផងដោយដឹងច្បាស់ថា វិចិត្រគឺជាមនុស្សម្នាក់ដែលសុភ័ណបានជួបនៅលើទឹកដីអង្គរនោះ ព្រោះកែវភ្នែករបស់របស់វិចិត្រនៅតែមានរស្មីស្រទន់ដូចមុនដដែល។(នៅមានត)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print