ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជា ក្លាយជាតួអាក្រក់ ពេលដែលឆ្លើយតបទៅថៃត្រឹមម្ដង ទាំងដែលថៃចោទកម្ពុជាច្រើនដងរាប់មិនអស់ កម្ពុជា មិនដែលតបត។
សម្ដេចធិបតី ថ្លែងបន្តថា កន្លងមកថៃ បានចោទកម្ពុជាជាច្រើនលើកជាច្រើនសារ ចាត់ទុកបញ្ហាព្រំដែនដែលមិនទាន់ដាច់ស្រេចថាជារបស់ខ្លួន ទាំងដែលមិនទាន់សម្រេចដាច់ស្រេច ចោទកម្ពុជាថាជាជម្រកនៃអំពើឆបោកតាមអនឡាញផ្ទុយពីការពិតទាំងដែលកម្ពុជាមិនតបតទាំងអស់ ប៉ុន្តែពេលកម្ពុជាឆ្លើយតបទៅវិញថៃម្ដង ថៃ ចាប់ផ្ដើមទម្លាក់កំហុសកម្ពុជាទៀត ហើយដើរតួកម្សត់ កម្ពុជា ក្លាយជាតួអាក្រក់ភ្លាម។
«កម្ពុជារក្សាភាពអត់ធ្មត់ ព្រោះយើងមិនចង់មានបញ្ហា ហើយយើងមិនចង់ប៉ះពាល់រឿងនយោបាយផ្ទៃក្នុងរបស់គេទេ តែទីបំផុតមិនមាត់គេមើលងាយយើង ដល់ទៅយើងមាត់ក ឥឡូវគេចាប់ផ្ដើមចោទយើងទៀតហើយ គេថាយើងមនុស្សអាក្រក់ ហើយយើងជាអ្នកលូកដៃទៅក្នុងផ្ទៃក្នុងនយោបាយរបស់គេ។យើងឆ្លើយតបការពារនូវភាពត្រឹមត្រូវរបស់យើងតែប៉ុណ្ណោះ។»។ នាព្រឹកថ្ងៃទី០១ ខែកក្កដា សម្ដេចធិបតី ហ៊ុន ម៉ាណែត ឆ្លើយតបដូច្នេះ បន្ទាប់ពីថៃទម្លាក់កំហុសដាក់កម្ពុជាជាច្រើនលើក៕ដោយ៖តារា