ក្រសួងសុខាភិបាល៖​ បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ និងជនបរទេសដោយគ្មានការរើសអើងជាតិ​សាសន៍​ ដែលបានបញ្ជូនពីប្រទេសថៃមកកម្ពុជា ឬបញ្ជូនចេញ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងសុខាភិបាលកម្ពុជា​ នៅព្រឹកថ្ងៃ​ពុធ​ទី​០២​ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​​ បានយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ និងជនបរទេសដោយគ្មានការរើសអើង ជាពិសេសក្នុងស្ថានភាពដែលមានបងប្អូនប្រជាពលរដ្ឋជាពលករគ្រួសាររបស់គាត់ និងជនបរទេសដែលបានបញ្ជូនពីប្រទេសថៃមកកម្ពុជា ឬបញ្ជូនចេញ។

ជាក់ស្ដែងកាលពីរសៀលថ្ងៃទី ១ ខែកក្កដាម្សិលមិញនេះ មន្ត្រីសុខាភិបាលខេត្តបាត់ដំបងបានទទួលកុមារអាយុ ១១ ខែឆ្លងកាត់ព្រំដែនចូលមកកាន់ប្រទេសកម្ពុជា ជាបន្ទាន់។ កុមារត្រូវបានបញ្ជូនទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង រួចបានបញ្ជូនជាបន្ទាន់មកធ្វើការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងរាជធានីភ្នំពេញ ដោយយកចិត្តទុកដាក់បំផុត។

កុមារត្រូវបានសង្គ្រោះនិងថែទាំ ក្រោមការបន្តតាមដានព្យាបាល ឆ្លើយតបទៅនឹងរោគវិនិច្ឆ័យ និងស្ថានភាពជាក់ស្តែងរបស់គាត់ ដោយក្រុមវេជ្ជបណ្ឌិតជំនាញ និងឯកទេសកុមារ។

ក្នុងន័យនេះក្រសួងសុខាភិបាលសូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋជ្រាបថាមន្ទីរពេទ្យគ្រប់កម្រិតទាំងថ្នាក់ជាតិ និងថ្នាក់ខេត្តកំពុងយកចិត្តទុកដាក់ខ្ពស់បំផុត ជាមួយសមត្ថភាពជំនាញសមស្រប សម្រាប់បម្រើសេវាព្យាបាលថែទាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់រួមទាំងជនបរទេស ដោយគ្មានការរើសអើងសញ្ជាតិ។ សូមបងប្អូនប្រជាពលរដ្ឋអញ្ជើញមកទទួលការពិគ្រោះជំងឺ ទទួលការព្យាបាល សង្គ្រោះបន្ទាន់ចំពោះគ្រប់ប្រភេទនៃជំងឺនៅក្នុងមន្ទីរពេទ្យរបស់ជាតិយើង។​ មន្ទីរពេទ្យទាំងអស់សូមស្វាគមន៍ចំពោះការអញ្ជើញរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងគ្រប់ស្ថានភាព!

...

ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print