ប្រទេសវៀតណាម៖ បើយោងតាមការចេញផ្សាយដោយកាសែតវៀតណាម VNExpress. ផ្សាយនៅថ្ងៃនេះបញ្ជាក់ថា ៖ កសិករវៀតណាមជាច្រើននាក់នៅដើម ខែកក្កដា ឆ្នាំ ២០២៥ នេះបាននាំគ្នាត្អូញត្អែរ និងសម្តែងការមិនសប្បាយចិត្តជាខ្លាំងក្រោយពីតម្លៃទុរេដែលខ្លួនខំដាំដុះចំណាយទន់ជាច្រើនបានធ្លាក់ចុះក្នុងតម្លៃទាបជាខ្លាំងមិនធ្លាប់មានដោយតម្លៃទុរេនបានធ្លាក់ចុះមកត្រឹម ៣០,០០០ដុង (១.១៥ ដុល្លារអាម៉េរិក) ក្នុងមួយគីឡូក្រាមនៅច្រកទ្វារកសិដ្ឋាននៅតំបន់ដីសណ្តទន្លេមេគង្គ ចំពេលដែលការចំណាយលើការថែទាំដាំមានតម្លៃខ្ពស់មិនសមនិងតម្លៃទីផ្សារបច្ចុប្បន្ន។
លោក Nguyen Thanh Binh ដែលជាកសិករដាំទុរេនអស់រយៈពេលជិត ២០ ឆ្នាំនៅលើដីទំហំ ៣,០០០ ម៉ែត្រការ៉េនៅស្រុក Cai Lay ខេត្ត Tien Giang ថ្លែងប្រាប់សារព័ត៌មានវៀតណាម VNExpress បាននិយាយថាថ្មីៗនេះលោកបានលក់ទុរេន Monthong ចំនួន ៩ តោនក្នុងតម្លៃដោយលោកទទួបានទឹកប្រាក់ ៣០លានដុង រឺប្រមាណ 1,146$ តែប៉ុណ្ណោះ លោកថាតម្លៃនេះគឺទាបបំផុត ហើយប្រាក់ចំណេញគឺមិនសមនឹងការងារកម្លាំងពលកម្មរបស់លោកជាអ្នកដាំដុះនោះទេ។ លោកសង្ឃឹមថាទីផ្សារទុរេននិងមានការប្រែប្រួលតម្លៃប្រសើរជាងបច្ចុប្បន្នបើពុំដូចច្នេះទេកសិករដែលពឹងពាក់លើការដាំទុរេននិងរងការប៉ះពាល់។
គួរបញ្ជាក់ថាវៀតណាមជាប្រទេសដែលបាននាំចេញផ្លែឈើមានតម្លៃ ៣.៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ដោយ ៩៧% នៃផ្លែឈើគឺនាំទៅប្រទេសចិន។ ប៉ុន្តែការនាំចេញបានធ្លាក់ចុះ ៦៩% ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះមកត្រឹម ៥២.៧ លានដុល្លារ ជាមួយនឹងការនាំចេញទៅកាន់ប្រទេសចិនបានធ្លាក់ចុះ ៨៣% ។ ទុរេនដែលធ្លាប់ជាផ្លែឈើនាំចេញច្រើនជាគេបែជាធ្លាក់ចុះមិនធ្លាប់មាន។
ជាការឆ្លើយតបលោក លោក Le Chi Thien ប្រធានមន្ទីរកសិកម្ម និងបរិស្ថាន Dong Thap បាននិយាយថា អាជ្ញាធរមូលដ្ឋានកំពុងផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសដល់កសិករ ដើម្បីជួយកែលម្អគុណភាពផ្លែឈើ កាត់បន្ថយសំណល់ជាតិគីមី និងស្វែងរកដំណោះស្រាយកាត់បន្ថយថ្លៃដើម ៕
ដោយ ៖ សិលា