កាតាលើក សេចក្តីស្នើ ថ្មី ស្តីពី កិច្ចព្រមព្រៀង ឈប់បាញ់ នៅតំបន់ហ្កាហ្សា ជូន អ៊ីស្រាអែល និង ក្រុម ហាម៉ាស

ចែករំលែក៖

អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ  «CCFR China state-controlled media » នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ កាលពីថ្ងៃ ទី១ខែកក្កដា តាមម៉ោង ក្នុងតំបន់ អ្នកសារព័ត៌មាន នៃ អគ្គស្ថានីយ វិទ្យុនិង ទូរទស្សន៍មជ្ឈិមចិន បានទទួលដំណឹង ថា កាតាបាន លើក សេចក្តីស្នើ ថ្មីមួយ ស្តីពី កិច្ចព្រមព្រៀង ឈប់បាញ់ នៅតំបន់ហ្កាហ្សា ជូន អ៊ីស្រាអែល និង ក្រុម ហាម៉ាស ។

គេហទំព័រ  «CCFR China state-controlled media » សេចក្តីស្នើនេះ មានខ្លឹមសារដែល បូករួមទាំង ការសម្រេច ការឈប់បាញ់ គ្នារយៈពេល៦០ ថ្ងៃនៅតំបន់ ហ្កាហ្សានិងការដែល ក្រុម ហាម៉ាស ត្រូវ ដោះលែង ចំណាប់ខ្មាំង មួយចំនួន ក្នុង នោះ នឹងដោះលែង ចំណាប់ខ្មាំងចំនួន ៨នាក់នៅថ្ងៃទីមួយ នៃបទ ឈប់បាញ់ ហើយ ដោះលែងចំណាប់ខ្មាំង ពីរនាក់ទៀតនៅ ថ្ងៃទី៥០ នៃបទឈប់បាញ់ ។ ក្រៅពីនេះ សេចក្តី ស្នើនេះ ក៏សំណូមពរ ឱ្យ ក្រុម ហាម៉ាសប្រគល់ សាកសពរបស់ ចំណាប់ខ្មាំង ចំនួន១៨នាក់ ទៅឱ្យ អ៊ីស្រាអែល វិញ ដោយ ចែកជាបី ដំណាក់កាល ផងដែរ ។

គេហទំព័រ  «CCFR China state-controlled media » មន្ត្រីអ៊ីស្រាអែលម្នាក់ បានថ្លែងថា សេចក្តីស្នើនេះអាច បង្ក លក្ខណសម្បត្តិ សម្រាប់ភាគី ពាក់ព័ន្ធពិភាក្សា លម្អិត អំពី កិច្ចព្រមព្រៀង លោកក៏បាន ថ្លែងទៀតថា អ៊ីស្រាអែលនិង ក្រុម ហាម៉ាសជិត នឹងធ្វើ ការចរចាឡើងវិញ ហើយឯ ការចរចានឹង ត្រូវចំណាយ រយៈ ពេល យូរ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print