ភ្នំពេញ ៖ លោកស្រីរដ្ឋមន្ត្រី Gan Siow Huang ទទួលបន្ទុកការងារការបរទេស ពាណិជ្ជកម្មនិងឧស្សាហកម្មប្រទេសសិង្ហបុរី ជួបពិភាក្សាជំរុញការងារបណ្តាញអគ្គិសនីអាស៊ាន ការនាំខ្សាច់និងទីផ្សារកាបូនជាមួយលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ។
សូមបញ្ជាក់ថា ៖ ប្រមុខថ្នាក់ដឹកនាំកម្ពុជា-សិង្ហបុរី បានឯភាពគ្នាក្នុងការបន្តពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗជាច្រើន រួមមាន៖ ពាណិជ្ជកម្ម, វិនិយោគ និងហិរញ្ញវត្ថុ, ការតភ្ជាប់ប្រជាជន និងប្រជាជន, ការពារជាតិ និងសន្តិសុខ, កសិកម្ម, សន្តិសុខស្បៀង និងថាមពល, និង ការបណ្តុះបណ្តាលជំនាញ និង វិជ្ជាជីវៈ។ ក្នុងក្របខ័ណ្ឌពហុភាគី, ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បីជាឧត្តមប្រយោជន៍នៃប្រទេស និងប្រជាជនទាំងពី ៕
ដោយ ៖ សិលា