អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ ព្រឹក ថ្ងៃទី ២ ខែ កក្កដា កិច្ច ប្រជុំ ពេញអង្គ លើក ទី ១៤ នៃ គណៈកម្មាធិការ សហព័ន្ធ យុវជ ន ទូទាំងប្រទេ សចិន និង សមាជ លើក ទី ២៨នៃ សហព័ន្ធ និស្សិតទូទាំងប្រទេស ចិន បាន បើក ធ្វើ នៅក្រុង ប៉េកាំង ។ លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្ញើសារលិខិតសាទរ ដោយ តំណាងឱ្យ មជ្ឈិម បក្ស កុម្មុយនីស្តចិន សម្តែង ការ ជូនពេ ព្រម ទាំង សួរសុខទុក្ខ ចំពោះ យុវជន និង និស្សិត វ័យក្មេង មកពីគ្រប់ ជនជាតិ និង គ្រប់ មជ្ឈដ្ឋាន ទូទាំងប្រទេស ចិន ក៏ដូចជា យុវជន ជនជាតិចិន នៅឯនាយសមុទ្រទាំង ឡាយ ។
គេហទំព័រ «CCFR China state-controlled media » ថ្លែង ក្នុង សារលិខិត លោកXi Jinping បាន លើក ឡើង ថា ក្នុង រយៈពេល ៥ឆ្នាំ ចុង ក្រោយ នេះ ក្រោម ការ ដឹក នាំ របស់ បក្សកុម្មុយនីស្ត ចិន និងការ ជួយនិង ណែនាំរបស់ ក្រុមយុវជនកុម្មុយនីស្តនិយមចិន សហព័ន្ធយុវជន និង សហ័ពន្ធនិស្សិត គ្រប់ ជាន់ថ្នាក់ បាន បំពេញតួនាទីរបស់ខ្លួនយ៉ាង សកម្ម ដែល បា ន រៀបចំ និង បំផុស ឱ្យ យុវជន និង និស្សិត វ័យក្មេង ទាំង ឡាយ ដើរតាម ផ្លូវ ជា មួយ បក្ស ខិត ខំប្រឹងប្រែង ប្រកប ដោយ ភាព ឧស្សាហព្យាយាម ក្នុ ងន័យ រួម ចំណែក ជា កម្លាំង យុវវ័យ ដែល បាន បង្ហាញ ឱ្យ ឃើញនូវ ស្មារតីក្លៀវក្លា របស់ យុវជន ចិន ក្នុង យុគសម័យ ថ្មី ។ យុវជន ទាំង ឡាយ គួរស្តាប់តាមការអំពាវនាវរបស់បក្ស និងប្រជាជន ធ្វើ ឱ្យ ជំនឿចិត្ត មាន ភាព មុតមាំ បណ្តុះមនោសញ្ចេតនា ចំពោះ គ្រួសារនិង ប្រទេសជាតិ ហ៊ាន រ៉ាប់រង បេសកកម្មប្រវត្តិសាស្ត្រ ខិតខំប្រឹងប្រែង ដើម្បីចារទំព័រ យុវភាព ដែល មាន ទទួលខុសត្រូវយ៉ាង ខ្លាំង ៕
ដោយ ៖ សិលា