ពលរដ្ឋស្នេីដល់សមត្ថកិច្ចជួយអន្តរាគមន៍ផងខណៈក្មេងទំនេីងតែងតែបង្ហោះម៉ូតូស្ទេីររាល់យប់ក្នុងភូមិទួលពង្រ​

ចែករំលែក៖

ភ្នំពេញ៖​ ក្មេងទំនេីងមួយក្រុមមានម៉ូតូ៥គ្រឿងបាននាំគ្នាបង្ហោះតាមផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យរំខានដល់ពលរដ្ឋស្ទេីរាល់យប់ពលរដ្ឋស្នេីដល់កម្លាំងសមត្ថកិច្ចជួយចេញល្បាតផងដេីម្បីទប់ស្កាត់។

ជាក់ស្តែង​ នៅវេលាម៉ោង១០យប់​ ថ្ងៃទី២​ ខែកក្កដា​ ឆ្នាំ២០២៥​ នៅផ្លូវបេតុង​ ភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ មានក្មេងទំនេីងមួយក្រុមមានគ្នា១០នាក់​ ម៉ូតូ៥គ្រឿងបានជិះចុះជិះឡេីង​ រួចបានធ្វេីសកម្មភាពបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្រ​ធ្វេីឱ្យរំខានដល់ប្រជាពលរដ្ឋស្ទេីរាល់យប់។
ក្នុងវីដេអូដែលពលរដ្ឋថតជាប់នោះ​ មានស្លាកលេខម៉ូតូមួយគ្រឿង​ ម៉ាកហុងដាឌ្រីមសង​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញភ្នំពេញ1LO 5115​ ។
ភ្លាមៗនោះពលរដ្ឋដែលឃេីញហេតុការណ៍ក៏បានទាក់ទងទៅលោក​ សាយ​ ចំរេីន​ នាយប៉ុស្តិ៍នគរបាលចោមចៅទី១​ ដេីម្បីចាត់កម្លាំងចុះអន្តរាគមន៍ភ្លាមៗផងដែរតែក្រុមក្មេងទំនេីងទាំងនោះបានជិះចេញទៅបាត់អស់ទៅ។

ពលរដ្ឋបានលេីកឡេីងថា​ ស្ទេីតែរៀងរាល់យប់ទៅហេីយដែលក្រុមក្មេងទំនេីងតែងតែជិះម៉ូតូបង្ហោះតាមដងផ្លូវខាងលេីក្នុងភូមិទួលពង្រ​ ដូច្នេះស្នេីដល់កម្លាំងសមត្ថកិច្ចមេត្តាជួយល្បាតមេីលផង៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print