ឃ្លាំងកាំជ្រួចភ្ញីភ្លើងនៅរដ្ឋកាលីហ្វ័រញ៉ា ផ្ទុះឆេះ បាត់ខ្លួន៧នាក់

ចែករំលែក៖

ឃ្លាំងកាំជ្រួចភ្ញីភ្លើងនៅ Esparto រដ្ឋកាលីហ្វ័រញ៉ា បានផ្ទុះឆេះ និងបង្កជាអគ្គីភ័យជាបន្តបន្ទាប់ មនុស្ស 7 នាក់កំពុងបាត់ខ្លួន។

នាយកដ្ឋានពន្លត់អគ្គិភ័យរដ្ឋ (CAL FIRE) បាននិយាយកាលពីថ្ងៃទី 2 ខែកក្កដាថា ឃ្លាំងកាំជ្រួចនៅក្នុងវាលមួយនៅ Esparto ខោនធី Yolo ភាគខាងជើងនៃរដ្ឋ បានផ្ទុះនៅពេលល្ងាចនៃថ្ងៃមុន ដោយបានបំផ្លាញឃ្លាំងទាំងស្រុង។
ការផ្ទុះនេះក៏ធ្វើឱ្យកាំជ្រួចបន្តបាញ់ចេញជុំវិញតំបន់នោះបណ្តាលឱ្យមានភ្លើងឆេះលើផ្ទៃដីជិត 33 ហិកតានៅក្នុងកសិដ្ឋាន និងវាលស្រែក្បែរនោះ។
ម្ចាស់ឃ្លាំងដែលមានការអនុញ្ញាតពេញលេញបានសហការជាមួយក្រុមសង្គ្រោះដើម្បីស្វែងរកមនុស្ស៧នាក់ដែលបាត់ខ្លួនក្នុងការផ្ទុះ។ អាជ្ញាធរក៏បានចល័តយន្តហោះគ្មានមនុស្សបើកសម្រាប់ឃ្លាំមើលពីលើអាកាសផងដែរ។
គេមិនដឹងច្បាស់ថា តើអ្នកបាត់ខ្លួនជាបុគ្គលិកឃ្លាំងឬក៏អ្នករស់នៅក្បែរនោះទេ។ មន្ត្រីមិនបានដកបញ្ជាជម្លៀសចេញនៅក្នុងតំបន់នោះទេ បើទោះបីជាភ្លើងត្រូវបានពន្លត់ក៏ដោយ។
ការិយាល័យតម្រួតខោនធី Yolo បាននិយាយថា “ភ្លើងត្រូវការពេលវេលាដើម្បីបន្ថយមុនពេលអ្នកជំនាញគ្រឿងផ្ទុះអាចចូលទៅតំបន់នោះដោយសុវត្ថិភាព ដើម្បីវាយតម្លៃស្ថានភាព និងធានាតំបន់នោះ” ។ «យើងជំរុញឲ្យសាធារណជនបន្តនៅឆ្ងាយពីតំបន់នេះសម្រាប់ប៉ុន្មានថ្ងៃខាងមុខ»។
មូលហេតុនៃការផ្ទុះនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត ដោយក្រុមមន្ត្រីផ្តោតលើថា តើប្រតិបត្តិការរបស់ឃ្លាំងនេះ អនុលោមតាមបទប្បញ្ញត្តិរបស់រដ្ឋ និងសហព័ន្ធដែរឬទេ។
មន្ត្រីក្នុងតំបន់បាននិយាយថា “ឧប្បត្តិហេតុបែបនេះគឺកម្រកើតមានណាស់ ព្រោះគ្រឿងបរិក្ខារទាំងនេះត្រូវតែគោរព មិនត្រឹមតែបទប្បញ្ញត្តិកាំជ្រួចរបស់រដ្ឋកាលីហ្វ័រញ៉ាប៉ុណ្ណោះទេ ថែមទាំងមានបទប្បញ្ញត្តិសហព័ន្ធសម្រាប់ការរក្សាទុកគ្រឿងផ្ទុះផងដែរ”៕ ដោយធីរីណា

...

រូបថត​: X

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print