ខេត្តព្រះវិហារ៖ យោងតាមរបាយការ
ណ៍សម្រង់ចំនួនគ្រួសារភៀសសឹក
ប្រចាំថ្ងៃរបស់រដ្ឋបាលស្រុកគូលែន
រាប់ចាប់ពីថ្ងៃទី៨មិថុនារហូតដល់ថ្ងៃទី
២កក្តដា២០២៥ គ្រួសារភៀសសឹក
មានចំនួនជិត២០០០គ្រួសារ បច្ចុប្បន្នកំពុងបន្តស្នាក់នៅក្នុងវត្តពោធិ៍៥០០០
ដើម(អូដូនស្ងួន)ស្ថិតនៅក្នុងស្រុកគូលែន ខេត្តព្រះវិហារ។
ការស្នាក់អាស្រ័យរបស់គ្រួសារភៀស
សឹកដែលត្រូវបានអាជ្ញាធរស្រុកគូលែ
នជាប់ព្រំដែនកម្ពុជា.ថៃ ជម្លៀសចេញ
ពីតំបន់ងាយរងហានិភ័យ មកកាន់ទីសុវត្ថិភាព បើទោះបីជាឃ្លាតចេញពីលំនៅឋានក្តី ប្រជាជនទាំងនោះត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋាន
ជាមួយនឹងការផ្គត់ផ្គង់សម្ភារៈប្រើប្រា
ស់គ្រឿងឧបភោគបរិភោគ ក្មេងៗក៏ទទួលបានការសិក្សារៀនសូត្រធម្មតា
នៅក្នុងបរិវេណវត្តពោធិ៍៥០០០នោះផងដែរ។
អភិបាលស្រុកគូលែនលោក ប៉ែន
ជឹង បានអោយដឹងនៅថ្ងៃទី ៣ ខែកក្ដដា ឆ្នាំ២០២៥ ថា
គ្រួសារភៀសសឹកដែលស្នាក់អាស្រ័យ
នៅក្នុងវត្តពោធិ៍៥០០០ មានសន្តិសុខនិងសុវត្ថិភាពល្អប្រសើរហើយក៏មាន
ជំនួយជាបន្តបន្ទាប់ផងដែរ។តួយ៉ាង
នាថ្ងៃទី៣កក្តដា២០២៥នេះលោក ស៊ាប កែវជីវ៉ា អភិបាល នៃគណអភិ
បាលស្រុកសង្គមថ្មី បានដឹកនាំរដ្ឋបា
លស្រុក ក្រុមប្រឹក្សាស្រុក កម្លាំងនគរ
បាលស្រុក រដ្ឋបាលឃុំទាំង៥ រួមប្រជា
ពលរដ្ឋ នាំយកនូវសម្ភារ: និងគ្រឿងបរិភោគទៅចែកជូនប្រជាពលរដ្ឋដែលជម្លៀសពីតំបន់ហានិភ័យនៃស្រុកជាំក្សាន្ត នៅវត្តពោធិ៍៥០០០ដើម យ៉ាង
ច្រើនផងដែរ។
ដោយឡែកកាលពីព្រឹកថ្ងៃទី២ ខែ
កក្តដាឆ្នាំ២០២៥ ចៅអធិការវត្តពោធិ៍ ៥០០០ដើមផ្ទាល់ ក៏បានបរិច្ចាគនូវសម្ភារៈសិក្សាជាច្រើនដល់សិស្សានុ
សិស្សដែលកំពុងជម្លៀសខ្លួនពីតំបន់ងាយរងហានិភ័យក្នុងស្រុកជាំក្សាន្ត ក្នុងគ្រាស្នាក់នៅជាបណ្ដោះអាសន្នក្នុងវត្ត ដេីម្បីបានបន្តការសិក្សាផងដែរ។
លោកអភិបាលស្រុកគូលែនបាន
លើកឡើងថារាល់ការបរិច្ចាគនូវសម្ភា
រៈប្រើប្រាស់គ្រឿងឧបភោគបរិភោគព្រមទាំងសម្ភារៈសិក្សាទាំងនោះបានឆ្លុះបញ្ចាំងនិងយល់យ៉ាងច្បាស់អំពី ទុក្ខលំបាកក្នុងគ្រាមានអាសន្ន ក៏បង្ហា
ញយ៉ាងច្បាស់អំពីការគោរពស្រឡាញ់ក្នុងនាមឈាមជ័រជាខ្មែរជួយខ្មែរ ក្នុង
ស្មារតីមិនបោះបង់គ្នា។
លោកអភិបាលស្រុកគូលែនបានបញ្ជាក់ថារាប់ចាប់ពីថ្ងៃទី៨មិថុនារហូ
តដល់ថ្ងៃទី២កក្តដា២០២៥ គ្រួសារភៀសសឹកមានចំនួន១.៩៣៤គ្រួសារ
ស្មើប្រជាជលរដ្ឋ៥.៥៧២នាក់ ស្រី៣.
១៦៣នាក់ ចាស់ជរា ៦១នាក់ ស្រី៤៧
នាក់ ជនពិកា ៤៤នាក់ ស្រី ២១នាក់
កុមារ ២.២៩១នាក់ ស្រី១.១៥៤នាក់
និងស្ត្រីមានផ្ទៃពោះ ៧២នាក់ ៕
ដោយ ៖ ជីវ័ន្ត