មានករណីឃាតកម្ម រំលោភរួចសម្លាប់ក្មេងស្រីម្នាក់ នៅស្រុកលំផាត់

ចែករំលែក៖

ខេត្តរតនគិរី ៖ សាកសពក្មេងស្រីម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកលំផាត់ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំជ័យឧត្តម និងបងប្អូនសាច់ញាតិជិតខាង បានស្វះស្វែងរកប្រទះឃើញសង្ស័យករណីរំលោភសម្លាប់។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចនៅវេលាម៉ោង ៨និង១០ នាទីព្រឹក ថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៥ក៏បានរកឃើញសាកសពក្មេងស្រីឈ្មោះឡាំស្រីម៉ៅ នៅក្នុងទឹកអូរ ខាងត្បូងផ្ទះចំការ ចម្ងាយ ៥០ ម៉ែត្រ
តាមការពិនិត្យ និងធ្វើកោសល្យវិច្ច័យនៅកន្លែងកើតហេតុ របស់សមត្ថកិច្ចបានឲ្យដឹងថា សភាពសពស្អុយរលួយ សពត្រូវបានលើកចេញពីទឹកមកដាក់លើកន្ទេល អាក្រាតកាយមួយកំណាត់ក្រោម ពាក់អាវយឺតដៃខ្លីពណ៌បៃតង និងអាវក្នុងពណ៌ឈាមជ្រូក សក់វែងរលាស់ចេញពីក្បាល នៅលើអវៈយវៈ ដងខ្លួននិងក្បាល មានស្នាមរបួស ចំនួន ១៣ កន្លែង ។

សមត្ថកិច្ចសន្និដ្ឋាន យោងតាមការពិនិត្យ កន្លែងកើតហេតុ ទាំងពីរកន្លែង នៅលើផ្ទះ និងក្នុងទឹកអូរ ព្រមទាំងកាពិនិត្យសាកសព បានសន្និដ្ឋានថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារឃាតកម្ម រំលោភសម្លាប់ ចាក់ហ្នឹងវត្ថុមានមុខមុតស្រួច ទៅលើជនរងគ្រោះជាច្រើនចំណុច និងកមានសភាពទន់បាក់ បណ្ដាលឲ្យស្លាប់រួចយកសពទៅទំលាក់ក្នុងទឹកអូរពិតប្រាកដមែន។

សាកសពក្មេងស្រីឈ្មោះ ឡាំ ស្រីម៉ៅ អាយុ ១៨ ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ផ្ទះចំការ ភូមិដីឡូត៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។

បើយោងតាមការរៀបរាប់ពីអ្នកអាណាព្យាបាលដែលត្រូវជាពូ និងមីងរបស់ជនរងគ្រោះបានឱ្យដឹងថា កាលពី វេលាម៉ោង ៧ ព្រឹកថ្ងៃទី ២៧ ខែមិថុនាឆ្នាំ ២០២៥ឈ្មោះទេពដារិទ្ធ ត្រូវជាពូ និងភរិយាឈ្មោះ កនផន ត្រូវជាមីង បាននាំគ្នា ទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យឯកជន មួយកន្លែងក្នុងក្រុងបានលុង ខេត្តរតនគិរី ដោយទុកឲ្យក្មួយស្រីរងគ្រោះ នៅចាំផ្ទះចំការតែម្នាក់ឯង ។

ទាំងពីរនាក់ប្ដីប្រពន្ធបានរៀបរាប់ទៀតថា ដោយអាការៈរបស់ប្ដី មិនទាន់បានធូរស្បើយ ក៏សម្រេចចិត្ត សម្រាកនៅផ្ទះជួលមួយយប់ដោយពុំបានត្រឡប់ទៅផ្ទះចំការវិញទេ។

រហូតដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៥វេលាម៉ោង១២ ថ្ងៃត្រង់ ទើបទៅដល់ផ្ទះចំការវិញភ្លាម នោះក៏បានស្រែកហៅជនរងគ្រោះ ឲ្យមកជួយយកអីវ៉ាន់ចេញពីក្នុងឡានឡើងលើផ្ទះ ប៉ុន្តែមិនមានសំឡេងឆ្លើយតប ទាល់តែសោះ។

ពេលនោះខ្លួនក៏បានឡើងទៅរកមើលនៅលើផ្ទះពុំឃើញមានមនុស្ស ឃើញមានតែដាន ជើងប្រឡាក់ដី សៗ និងឃើញមានស្នាមឈាម ប្រឡាក់ពេញក្តារនាប ឃើញដូច្នោះឈ្មោះទេព ដាវីទ្ធ ក៏បានទូរស័ព្ទ ប្ដឹងរាយការណ៍ទៅប៉ុស្តិ៍ រដ្ឋបាលឃុំជ័យឧត្តម ភ្លាមៗ ដើម្បីជ្រាប និងជួយធ្វើអន្តរាគមន៍ រហូតឈានដល់រកសាកសពនោះឃើញតែម្តង។
បច្ចប្បន្នសមត្ថកិច្ចបន្តស្រាវជ្រាវរកឃាតកមកផ្តន្ទាទោសតាមច្បាប់៕

...

ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print