ជិះម៉ូតូរអិលផ្លូវរថភ្លេីងដួលត្រូវរថយន្តកិនស្លាប់

ចែករំលែក៖

ភ្នំពេញ៖​ នារីម្នាក់ជិះម៉ូតូខណៈមេឃកំពុងភ្លៀងក៏រអិលផ្លូវរថភ្លេីងបណ្តាលឲ្យដួលទៅនឹងថ្នល់ត្រូវបានរថយន្តកូរ៉េដឹកទឹកសុទ្ធកិនស្លាប់ភ្លាមៗ​ ហេីយរថយន្តព្យាយាមបេីកគេចខ្លួនត្រូវពលរដ្ឋដេញឃាត់ជាប់តែរថយន្តចំណែកតៃកុងគេចខ្លួនបាត់។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល​ ថ្ងៃទី៣​ ខែកក្កដា​ ឆ្នាំ២០២៥​ នៅចំណុចមុខផ្សារតាំងកសាង​ ផ្លូវបេតុងលេខ១០៥k​ ក្នុងសង្កាត់កាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូ​ម៉ាកស្កូបពីពណ៌ស​ពាក់ស្លាកលេខភ្នំពេញ1JH 3661 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងលេខ១០៥k​ ក្នុងទុសដៅពីលិចទៅកេីតខណៈមេឃកំពុងធ្លាក់ភ្លៀងរលឹមៗ​ លុះមកដល់ចំណុចកេីតហេតុក៏រអិលផ្លូវរថភ្លេីងដែលនៅពាក់កណ្តាលផ្លូវធ្វេីឲ្យដួលទៅនិងថ្នល់ភ្លាមនោះស្រាប់តែមានរថយន្តកូរ៉េដឹកទឹកសុទ្ធ​ ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ2G 5664 ធ្វេីដំណេីរបញ្ច្រាសទិសគ្នាក៏កិនចំក្បាលជនរងគ្រោះបណ្តាលឲ្យបែកស្លាប់ភ្លាមៗ​ នៅកន្លែងកេីតហេតុ។ 

បន្ទាប់ពីកេីតហេតុរួចរថយន្តបង្កបានព្យាយាមបេីកគេចខ្លួនតែត្រូវបានប្រជាពលរដ្ឋដេញចាប់បានមកវិញតែតៃកុងគេចខ្លួនបាត់។ 

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងទាក់ទងទៅជំនាញចរាចរណ៍ផ្លូវគោកមកធ្វេីការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកចំណែកសពជនរងគ្រោះសមត្ថកិច្ចកំពុងស្រាវជ្រាវតាមរកសាច់ញាតិ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print