សម្បថសម្រាប់មន្ត្រីអធិការកិច្ចទូរគមនាគមន៍ ដើម្បីបំពេញនីតិវិធីក្នុងការទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីអធិការកិច្ចចំនួន ៣៩ រូប ដែលមកពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គឺថ្នាក់ដឹកនាំអគ្គាធិការដ្ឋាន, នាយកដ្ឋានអធិការកិច្ចរដ្ឋបាល និងទទួលពាក្យបណ្ដឹង, នាយកដ្ឋានអធិការកិច្ចហិរញ្ញវត្ថុ, នាយកដ្ឋានកិច្ចការបច្ចេកទេស និងមកពីនិយ័តករទូរគមនាគមន៍កម្ពុជា គឺមាននាយកដ្ឋាននិយ័តកម្មទូរគមនាគមន៍, នាយកដ្ឋាននិយ័តកម្មហ្វ្រេកង់ស៍វិទ្យុ និងនាយកដ្ឋានប្រកួតប្រជែងនិងការពារអ្នកប្រើប្រាស់ បានធ្វើសម្បថសម្រាប់មន្ត្រីអធិការ ដើម្បីបំពេញនីតិវិធីក្នុងការទទួលបាននីតិសម្បទា ជានគរបាលយុត្តិធម៌ ដើម្បីអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ និងបទបញ្ញត្តិជាធរមាននៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ នៅសាលសវនាការទី១ នៃសាលាដំបូងរាជធានីភ្នំពេញ។

ក្រុមប្រឹក្សាសម្បថសាលាដំបូងរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក កូយ សៅ អនុប្រធានសាលាដំបូង ចៅក្រមប្រឹក្សាមាន លោក ចៅក្រម ហុក ពៅ និងលោកចៅក្រម ទិត សុទ្ធី បូរ៉ាឆាត អមដោយលោកក្រឡាបញ្ជី តូច សារ៉ា ហើយ លោកព្រះរាជអាជ្ញារង សេងម៉េងស្រ៊ុន​ ជាតំណាងអយ្យការផង។

លោកប្រធានក្រុមប្រឹក្សាសម្បថ កូយ សៅ និងលោក សេង ម៉េងស្រ៊ុន​ តំណាងអយ្យការ បានមានប្រសាសន៍ផ្ដែផ្ដាំឱ្យអធិការទាំងអស់ បំពេញការងាររបស់ខ្លួនស្របតាមច្បាប់ និងនីតិវិធី និងអនុវត្តការងារប្រកបដោយភាពម៉ឺងម៉ាត់ ដើម្បីធានាបាននូវសិទ្ធិ និងផលប្រយោជន៍ភាគីទាំងអស់៕

ប្រភព ៖ សាលាដំបូងរាជធានីភ្នំពេញ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print