លោក ទ្រី សុីថេង ៖ ថ្ងៃនេះ ជួបឡាក់គី គាត់សប្បាយចិត្តណាស់ អ្វីដែលសំខាន់មានស្ត្រីសប្បុរធម៌នៅប្រទេសអាល្លឺម៉ង់ផ្តល់ប្រាក់ខែជូនគាត់ ពេលមកថែទាំ«ឡាក់គី» វិញ !

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ លោក ទ្រី សុីថេង បានទៅជួបកូនរបស់គាត់ គឺដំរី Lucky ) ! ដើរជាមួយ(ដំរី Lucky )បណ្តើរ ! គាត់និយាយបណ្តើរថា ៖ «ជួបឡាក់គី គាត់សប្បាយចិត្តណាស់» បើ«ឡាកគី» វិញ មិនដឹងថាគ្នារំភើបបែបណា ទោះមិនចេះនិយាយតែរត់មកទទួលលោក ទ្រី សុីថេង ដែលជាម្តាយទីពីររបស់ខ្លួនទាំងរត់មកប្រឡែង ! អ្នកបានមើលវីដេអូជិត១នាទីនេះ ខ្លះក៏ត្រេកអរ ខ្លះក៏ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន សប្បាយចិត្តណាស់ បានឃើញលោក ទ្រី សុីថេង សម្រេចទៅមើលថែ «ឡាក់គី» វិញ។ មុនដំបូងលោក ទ្រី សុីថេង អត់យកប្រាក់ខែពីអង្គការទេ សុខចិត្តមកមើលថែ ឡាក់គី ដោយបេះដូងស្រឡាញ់ដូចជាកូនទៅហើយ ! ទីបំផុត លោក ទ្រី សុីថេង ធ្វើអំពើល្អ មានកត្តាស្មោះត្រង់ មានឆន្ទះអភិរក្សសត្វព្រៃ ពិតប្រាកដ ក៏មានសប្បុរជននៅក្រៅប្រទេសសម្រេចចិត្តផ្តល់ថវិកាឱ្យក្នុង១ខែស្មើនឹងប្រាក់ខែដែលអង្គការធ្លាប់ឱ្យលោកដែរ ។

នេះបានថា ! ដូចទេវតាមកសង្គ្រោះហើយ! ខណៈពេលនេះ មានស្ត្រីម្នាក់ម្នាក់មិនចង់បានប្រជាប្រិយភាព តែអះអាងសម្រេចបំណងលោក ទ្រី ស៊ីថេង បានមកមើលថែដំរី Luckyរៀងរាល់ថ្ងៃដូចមុនដោយស្ងាត់ៗ។
លោក ទ្រី ស៊ីថេង បានបញ្ជាក់ថា ៖ បងស្រីចិត្តធម៌គាត់ឯកភាព គាត់ថាឲ្យប្រាក់ខែខ្ញុំ ដូចដែលប្រាក់ខែដែលខ្ញុំទទួលបានពីអង្គការអភិរក្សសត្វព្រៃនោះ ហើយខ្ញុំក៏ នឹងត្រូវមកជួប«ឡាក់គី» ជារៀងរាល់ថ្ងៃ ។ លោកបន្តថា ៖ សំខាន់តែមួយគត់គឺ ខ្ញុំជួបជាមួយនឹងប្រធានសួនសត្វ ហើយខ្ញុំនឹងតេឡេក្រាមទៅកាន់ឯកឧត្តម (ឌិត ទីណា) ដោយសុំការអនុញ្ញាតពីគាត់ បានមកជួបមើលថែទាំឡាក់គីក្នុងមួយថ្ងៃត្រឹមតែ 10 ទៅ 20 នាទីតែប៉ុណ្ណោះ។ លោក ទ្រី ស៊ីថេង បានបន្តថា , ខ្ញុំនឹងស្នើសុំគាត់បន្ថែមសិន ដោយសារកាលពីព្រឹកមិញខ្ញុំជួបជាមួយគាត់ មានន័យថាសុំជួបជាមួយឡាក់គី យូរៗម្ដង ឬថ្ងៃណាដែលខ្ញុំមានពេលទំនេរ ខ្ញុំនឹងឡើងមក ! តែឥឡូវនេះ ! ខ្ញុំស្នើសុំគាត់ម្ដងទៀត (ប្រធានសួនសត្វ-ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម) ស្នើសុំជួបជាមួយ«ឡាក់គី»ថែទាំជារៀងរាល់ថ្ងៃ។
សូមបញ្ជាក់ថា៖ ស្ត្រីចិត្តធម៌ម្នាក់ដែលមានឈ្មោះថា សុភា បុតឈ័រ ដែលគេស្គាល់ថា ជាប់ប្រជាប្រិយភាពលេចធ្លោមួយរូបរស់នៅប្រទេសអាល្លឺម៉ង់ មានសណ្ដានចិត្តជួយដល់លោក ទ្រី ស៊ីថេង បានមករស់នៅជួបជុំជាមួយនឹងដំរី«ឡាក់គី» ដ៏កំសត់ បានវិញជារៀងរាល់ថ្ងៃ ហើយបានមើលថែរក្សាគ្រប់ពេលវេលា ដូចដើមវិញ ។
លោក ទ្រី ស៊ីថេង ពិតជារំភើបចិត្តឥតឧបមា គាត់មានឱកាសបានជួបកូនរបស់គាត់ (ឡាក់គី) ផង និងមានស្ត្រីចិត្តធម៌បានជួយឧបត្ថម្ភថវិកាស្មើនឹងប្រាក់ដែលគាត់ទទួលបានពីប្រាក់ខែអង្គការអភិរក្សសត្វព្រៃនោះផងដែរ។
មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ សូមគាំទ្រចំពោះសណ្ដានចិត្តស្ត្រីនៅប្រទេសអាឡឺម៉ង់ និងសប្បាយចិត្ត ពេលបានឃើញឡាក់គី បានជួបជាមួយឪពុកទី 2 របស់គេវិញ  សុភមង្គលមួយនេះ មានពន្លឺភ្លឺចាំងចែង មេឃដែលធ្លាប់តែងងឹត ប្រែក្លាយជាស្រឡះ ក្តីទុក្ខសោកព្រាត់ប្រាស់ បែកបាក់ ក្លាយជាទេវតាប្រទានឲ្យបានជួបគ្នាវិញរវាងលោកទ្រី សុីថេង និងឡាក់គី ហើយក៏សង្ឃឹមថាលោករដ្ឋមន្ត្រីក្រសួងកសិកម្ម និងប្រធានសួនសត្វភ្នំតាម៉ៅ នឹងអាចអនុញ្ញាតឲ្យលោកទ្រី ស៊ីថេង បានទៅថែទាំ«ឡាក់គី» ដូចដើមវិញ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print