ភ្លៀងនិងខ្យល់កន្ត្រាក់បោកបក់រលំដើមឈើមួយដើមកាត់ទទឹងផ្លូវនៅសង្កាត់ភ្នំពេញថ្មី សំណាងល្អពុំបណ្ដាលអោយមនុស្សរងរបួស

ចែករំលែក៖

ភ្នំពេញ៖ ដើមឈើមួយដើមធំបានពុកផុយឬសហើយដួលរលំទាំងកាត់ទទឹងផ្លូវ ខណៈពេលភ្លៀងធ្លាក់និងលាយឡំទៅនឹងខ្យល់កន្ត្រាក់។ តែសំណាងល្អពុំបណ្ដាលឲ្យមនុស្សរងរបួសឡើយ គ្រាន់តែទាក់ខ្សែភ្លើង ខ្សែកាបនិងអ៊ីនធើណេត  បណ្ដាលឲ្យដាច់ធ្លាក់រងការខូចខាតតែប៉ុណ្ណោះ។

ការដួលរលំដើមឈើនេះបានកើតឡើងនៅវេលាម៉ោង ៣និង៥០នាទីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥នៅតាមបណ្ដោយផ្លូវលេខ ១០១៥ សង្កាត់ភ្នំពេញថ្មី  ខណ្ឌសែនសុខ   រាជធានីភ្នំពេញ។ 

យោងតាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុភ្លៀងបានបង្អុលធ្លាក់និងមានខ្យល់កន្ត្រាក់បោកបក់ ខណៈនោះដើមឈើមួយដើមខាងលើដែលពុកឬសបានដួលរលំកាត់ទទឹងផ្លូវនិងទាក់ខ្សែភ្លើង ខ្សែកាបនិងអ៊ីនធើណេត តែពុំបណ្ដាឲ្យ មនុស្សរងរបួសឡើយ។ ដើមឈើដែលដួលរលំនោះពុំត្រូវគេស្គាល់ថា ជាដើមឈើអ្វីនោះឡើយមានទំហំធំបែកមែកសាខា ។

តាមប្រជាពលរដ្ឋបានអោយដឹងទៀតថា ដោយសារតែពុកផុយឬសនិងមានខ្យល់កន្ត្រាក់នៅពេលភ្លៀងធ្លាក់ទើបជាហេតុធ្វើអោយដើមឈើខាងលើដួលរលំទាំងចំហរតែម្ដង។នៅរសៀលនោះដែល ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញចុះទៅកាត់ដើមឈើនោះដើម្បីសម្រួលចរាចរណ៍ឡើងវិញ៕ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print