ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សូមអបអរសាទរព្រះមេធានុរ័ក្ខ គូ សុភាព ក្នុងឱកាសត្រូវបានតែងតាំងជា “សម្តេចព្រះឧត្តមវង្សា”!

ចែករំលែក៖

ភ្នំពេញ : ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអបអរសាទរ ព្រះមេធានុរ័ក្ខ គូ សុភាព ក្នុងឱកាសត្រូវបានតែងតាំងជា “សម្តេចព្រះឧត្តមវង្សា”! ដោយសំណេរថា, ខ្ញុំព្រះករុណា និងភរិយា សូមសម្តែងនូវមនោសញ្ចេតនាប្រកបដោយក្តីរំភើបរីករាយ ចូលរួមអបអរសាទរដោយស្មោះអស់ពីដួងចិត្តប្រគេនចំពោះព្រះមេធានុរ័ក្ខ គូ សុភាព ព្រះរាជាគណៈកិត្តិយស ក្នុងឱកាសត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជា “សម្តេចព្រះឧត្តមវង្សា” គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំព្រះករុណា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ព្រះនាមគោរាគទេវី សូមជួយប្រោះព្រំ និងប្រសិទ្ធពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ប្រគេនដល់សម្តេចព្រះឧត្តមវង្សា កុំបីឃ្លៀងឃ្លាតឡើយ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print