លោក Wang Yi ជួបសន្ទនា ជាមួយ លោក Günter Sautter ទីប្រឹក្សា នាយករដ្ឋមន្ត្រី អាល្លឺម៉ង់ ទទួលបន្ទុក កិច្ចការ បរទេស

ចែករំលែក៖

អន្តរជាតិ ៖ ជាការចេញផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា ៖ កាលពី ថ្ងៃទី៤ ខែកក្កដា ឆ្នំា២០២៥ តាមម៉ោង ក្នុងតំបន់ លោក Wang Yi សមាជិក ការិយាល័យ នយោបាយនៃ គណៈកម្មាធិការ មជ្ឈិមបក្ស កុម្មុយនីស្តចិន និងជារដ្ឋមន្ត្រី ការបរទេសចិន បាន ជួបសន្ទនាជាមួយ លោក Günter Sautter ទីប្រឹក្សា នាយករដ្ឋមន្ត្រី អាល្លឺម៉ង់ ទទួលបន្ទុក កិច្ចការ បរទេសនៅ ក្រុងប៊ែរឡាំង ។

គេហទំព័រ «CCFR China state-controlled media » ភាគីទាំងពីរ សម្តែង ការយកចិត្ត ទុកដាក់ខ្ពស់ចំពោះ ទំនាក់ទំនង ភាពជាដៃគូ យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ រវាងចិននិង អាល្លឺម៉ង់ វាយតម្លៃយ៉ាង សកម្ម ចំពោះ ទំនាក់ទំនង ទ្វេភាគី ដែល មានភាព កាន់តែ ចាស់ទុំនិង នឹងនរ ឯកភាពគ្នា ត្រៀម លក្ខណៈ ឱ្យបានល្អនូវ ការប្រាស្រ័យ ទាក់ទង ជាន់ ខ្ពស់នៅ ដំណាក់កាល បន្ទាប់ ដើរតួនាទី ឱ្យបាន ល្អ នូវ យន្តការ ដូចជា ការពិគ្រោះ ពិភាក្សា រវាងរដ្ឋាភិបាល និងកិច្ចសន្ទនា ជា យុទ្ធសាស្ត្រជាដើម បង្កើនការផ្លាស់ប្តូរ ជាយុទ្ធសាស្ត្រ បង្កើនការឈ្វេងយល់ពីគ្នា ដើម្បីជំរុញឱ្យ ទំនាក់ទំនង រវាងចិននិង អាល្លឺម៉ង់ ទទួល ការអភិវឌ្ឍ ប្រកបដោយ និរន្តរភាព ភាពរឹងមាំនិង ស្ថិរភាព ដោះស្រាយ វិវាទឱ្យបាន សមស្រប ប្រកបដោយ លក្ខណៈស្ថាបនា និងធ្វើ ឱ្យស៊ីជម្រៅនូវ កិច្ចសហប្រតិបត្តិការដែល ផ្តល់ ផលប្រយោជន៍ ដល់គ្នាទៅវិញ ទៅមក ។
គេហទំព័រ «CCFR China state-controlled media » លោក Wang Yi បានថ្លែងថា ទំនាក់ទំនង រវាងចិននិង អាល្លឺម៉ង់ គឺលើសពី ក្របខ័ណ្ឌ ទ្វេភាគី រំពឹងថា ភាគីអាល្លឺម៉ង់ នឹង ដើរតួនាទី ជា លក្ខណៈស្ថាបនា នៅសហភាពអឺរ៉ុប ដើម្បី គាំពារ សិទ្ធិនិង ផលប្រយោជន៍ ត្រឹមត្រូវរបស់ ភាគីទាំងពីរ ក៏ដូចជា រួមគ្នា ឆ្លើយតបនឹង បញ្ហាប្រឈម ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print