ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា បានណែនាំឱ្យមេភូមិ និងលោកចៅសង្កាត់ ត្រូចុះអប់រំណែនាំប្រជាពលរដ្ឋជាប្រចាំកុំឱ្យពួកគាត់បោះសំរាមចោលទៅក្នុងប្រឡាយទឹក នាំឱ្យស្ទះលូ ធ្វើឱ្យជនលិចផ្ទះប្រជាពលរដ្ឋ ខ្លួនឯងដ៏ដែលទេ ។
លោក ឃួង ស្រេង បានណែនាំដល់លោកមេភូមិ និងចៅសង្កាត់ បែបនេះ ខណៈឯកឧត្ដមជួបសំណេះ សំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យទី១ នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ដោយមានកាេចូលរួមពី ឯកឧត្តម ម៉ប់ សារិន សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងៃសៅរ៍ទី០៥ ខែកក្កដា ឆ្នាំ២០២៥ ។
លោក ឃួង ស្រេង. បានលើកឡើងថា៖ ក្នុងនាមអាជ្ញាធរដែលជាអ្នកបំរើប្រជាពលរដ្ឋ នៅពេលពលរដ្ឋមានទុក្ខ ដាច់ខាតត្រូវតែមានមុខ ចុះជួយពួកគាត់ បើហួសពីសមត្ថភាពរបស់ខ្លួន ត្រូវរាយការណ៍ទៅថ្នាក់លើភ្លាម ដើម្បីដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលានិងសូមឱ្យមន្ត្រីយើង យកគំរូតាមថ្នាក់ដឹកនាំកំពូលរបស់យើង លើកិច្ចការងារ បំរើប្រជាពលរដ្ឋ។
លោក ឃួង ស្រេង បានស្នើឱ្យលោកប្រធានភូមិទាំ៨ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ឡើងរាយការណ៍ពីសមិទ្ធផលការងារនានា ដែលសំរេចបានលើកឡើងពីចំណុចខ្វះខាតនិងបញ្ហាប្រឈមនានា នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីយកបញ្ហាទាំងនោះមកដោះស្រាយ ឱ្យក្លាយជាប្រយោជន៍ប្រជា ពលរដ្ឋ ឈានទៅយកជ័យជំនៈក្នុងការបោះឆ្នោយនៅឆ្នាំ២០២៧-២០២៨ខាងមុខនេះ។ មន្ត្រីសង្កាត់ដែលកើតចេញពីមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា ត្រូវរៀបចំសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានឱ្យបានល្អ តាមរយៈការផ្សព្វផ្សាយអប់រំណែនាំពួកគាត់ឱ្យបានច្រើន ហើយសកម្មភាពនៃការរៀបចំសណ្តាប់ធ្នាប់នេះ ត្រូវតែមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋយើងនៅពេលបច្ចុប្បន្ននេះ មានភាពស៊ីវីល័យហើយ។ទីក្រុងមួយស្អាត ដាច់ខាតត្រូវមានការចូលរួមពីប្រជាពលរដ្ឋ។
លោក ឃួង ស្រេង បានណែនាំឱ្យលោកមេភូមិនិងលោកចៅសង្កាត់ ចុះអប់រំណែនាំប្រជាពលរដ្ឋជាប្រចាំ កុំឱ្យពួកគាត់បោះសំរាមចោលទៅក្នុងប្រឡាយទឹក។ បន្ថែមពីនេះត្រូវធ្វើអ្វីៗដើម្បីបំរើប្រជាពលរដ្ឋ ដោយកុំគិតថា រឿងនេះ រឿងនោះតូចតាចឱ្យសោះ រឿងតូច តាចនេះហើយ ជាការសន្សំពន្ទុរបស់យើងក្នុងនាមជាអ្នកបំរើប្រជាពលរដ្ឋដោយផ្ទាល់។ អ្នកដែលអភិវឌ្ឃប្រទេសជាតិ រក្សាសន្តិភាពនិងការពារបូរណៈភាពទឹកដី គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រី។ ខ្ញុំក៏សូមអរគុណចំពោះមន្ត្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលបានលះបង់កំលាំងកាយ កំលាំងចិត្តរហូតធ្វើឱ្យគណបក្ស ប្រជាជនកម្ពុជាឈ្នះក្នុងការបោះឆ្នោតរហូតមក ហើយចំពោះអ្វីដែលជាការស្នើសុំរបស់លោកប្រធានភូមិទាំង៨ ពាក់ព័ន្ធឱ្យជួយការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន ក្នុងនាមជាអាណាព្យាបាល និងទទួលយកទាំងអស់ដោយអនុវត្តជាជំហានៗផងដែរ ៕ ដោយ សំរិត