ខេត្តកណ្តាល÷ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥វេលាម៉ោង ២១និង១៥នាទីនៅចំនុចផ្លូវលំចន្លោះក្នុងភូមិដូនសឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល មានករណីគ្រោះ ថ្នាក់ចរាចរណ៍មួយដែលបណ្ដាលឲ្យស្លាប់ម្នាក់។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើមានម៉ូតូHONDA BEAT០១គ្រឿងពណ៌សលាយក្រហមពាក់ស្លាកលេខកណ្ដាល 1AJ-3148 បើកបរដោយឈ្មោះ យាន់ យ៉ារី អាយុ២៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែររស់នៅ ភូមិទួលត្នោតឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងអ្នករួមដំណើរឈ្មោះចិន្ដា សតិកា ភេទ ប្រុសអាយុ២៦ឆ្នាំមានទីលំនៅភូមិទួលត្នោតឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្ដាល បើកបរម៉ូតូទិសដៅពីជើងទៅត្បូង។ ពេលមកដល់កន្លែងកើតហេតុ បានជ្រុលចង្កូតបុករបងថ្មវត្តដូនសដោយឯងបណ្ដាលឱ្យរងរបួសធ្ងន់ទាំង០២នាក់។
ជនរងគ្រោះត្រូវបានរថយន្តមន្ទីពេទ្យបញ្ជូនទៅមន្ទីពេទ្យបង្អែកស្រុកកៀនស្វាយ ពេលមកដល់មន្ទីរពេទ្យបង្អែកអ្នកបើកបរម៉ូតូ យាន់ យ៉ារី បានដាច់ខ្យល់ស្លាប់នៅមន្ទីរ ពេទ្យបង្អែកស្រុកកៀនស្វាយ។
ក្រោយកើតហេតុ កម្លាំងនគរបាលរដ្ឋបាលគគីរចុះមក ដល់ចំណុចកើតហេតុសហការជាមួយផ្នែកជំនាញសណ្ដាប់ធ្នាប់ចុៈវាស់វែងបន្តនីតិវិធី។
គួរបញ្ជាក់ឈ្មោះហ៊ុយ អៅភេទស្រីអាយុ៦០ឆ្នាំជនជាតិខ្មែរត្រូវម្ដាយបង្កើតអ្នកបើកបរម៉ូតូ(ស្លាប់)មិនប្តឹងតវ៉ាទេព្រោះកូនរបស់គាត់បុករបងថ្មវត្តស្លាប់ដោយខ្លួនឯង៕