ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់កំពុងជិះម៉ូតូតាមដងផ្លូវ ។ ប្រតិបត្តិការចាប់ខ្លួនបានធ្វើឡើងនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ដែលករណីនេះបានកើតឡើងកាលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ១១
នៅចំណុចផ្លូវកៅស៊ូលេខ៧០A ភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានឈ្មោះ គឿន រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅសព្វថ្ងៃស្នាក់នៅភូមិវត្តចាស់ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល ។(ឃាត់ខ្លួន) លទ្ធផលតេស្តរកសារធាតុញៀនវិជ្ជមាន(+) រីឯជនសង្ស័យម្នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល ។ ចំណែកជនរងគ្រោះឈ្មោះ វុទ្ធី សុខណា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅសព្វថ្ងៃភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល។ សម្ភារ:បាត់បង ប្រាក់រៀលចំនួន ១២មុឺនរៀល ,ទូរស័ព្ទដៃ ម៉ាកIphone ១១ ប្រូម៉េក ចំនួន០១គ្រឿង។(របស់ជនរងគ្រោះ) ។
ប្រភពដដែលបន្តថា កាលថ្ងៃទី២៩ កក្កដា ឆ្នាំ២០២៥ វេលាម៉ោង១១និង០០នាទីជនរងគ្រោះបានជិះម៉ូតូម៉ាក់ហុងដាចេញពីផ្ទះនៅភូមិពាម ឃុំ រកាកោងទី១ ទៅទិញអីវ៉ាន់ នៅផ្សាររកាកោងដោយទុកកាបូបប្រាក់ និងទូរស័ព្ទនៅក្នុងថតខ្លុបកម៉ូតូផ្នែកខាងមុខ ពេលជិះមកដក់ចំណុចហួសខ្លោងទ្វារវត្តពាមមង្គល ស្រាប់តែជនសង្ស័យបានជិះម៉ូតូពីក្រោយមកទទឹមម៉ូតូរបស់ជនរងគ្រោះហើយឆក់យកកាបូបប្រាក់ និងទូរស័ព្ទរបស់ជនរងគ្រោះបានសម្រេចហើយ ជនសង្ស័យទាំងពីរនាក់ក៏បានជិះម៉ូតូគេចខ្លួនបាត់។ក្រោយមកជនរងគ្រោះបានរាយការណ៍ប្ដឹងទៅសមត្ថកិច្ចប៉ុស្ដិ៍រកាកោងទី១។ ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតមកដល់ថ្ងៃទី០៥.០៧.២០២៥ ទើបឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ គឿន រដ្ឋា យកមកធ្វើការសាកសួរ។ក្រោយពីធ្វើការសួរនាំជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកឈ្មោះ ផល វណ្ណី ពិតជាបានធ្វើសកម្មភាពឆក់កាបូបប្រាក់ និងទូរស័ព្ទរបស់ជនរងគ្រោះកាលពីថ្ងៃទី២៩.០៦.២០២៥ ពិតប្រាកដមែន។
ចំពោះជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល។ ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបន្តអនុវត្តតាមនីតិវិធី៕
