Arsenal រកបានកីឡាករអេស្ប៉ាញសំខាន់ម្នាក់ពីក្លឹប Real Sociedadមកបំពេញតំបន់បម្រើឱ្យរឹងមាំ

ចែករំលែក៖

ក្លឹប Arsenal បានចុះហត្ថលេខាទិញខ្សែបម្រើការពារ Martin Zubimendi ពីក្លឹប Real Sociedad ក្នុងកិច្ចសន្យារយៈពេលវែង ខណៈដែលក្លឹបទទួលបានកីឡាករដ៏សំខាន់មកពង្រឹងតួនាទីនៅតំបន់ដែលចុះខ្សោយដោយសារការចាកចេញរបស់កីឡាករកាលពីខែមុន។

ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ ប៉ុន្តែរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេសបាននិយាយថា កីឡាករវ័យ 26 ឆ្នាំរូបនេះមានលក្ខខណ្ឌផ្តាច់កុងត្រាតម្លៃ 60 លានអឺរ៉ូ (70.67 លានដុល្លារ) នៅក្លឹប Sociedad ដោយកិច្ចសន្យារបស់គាត់មានសុពលភាពរហូតដល់ឆ្នាំ 2027។

Zubimendi គឺជាកីឡាករទី 2 របស់ Arsenal ដែលបានទិញសម្រាប់រដូវកាលថ្មីបន្ទាប់ពីអ្នកចាំទី Kepa Arrizabalaga ដែលបានទិញពីតោខៀវChelsea ខណៈដែល លោកគ្រូបង្វឹក Mikel Arteta សម្លឹងមើលការពង្រឹងក្រុមដែលអាចប្រជែងដណ្តើមពាន បន្ទាប់ពីបានបញ្ចប់ចំណាត់ថ្នាក់ជើងឯករងក្នុងក្របខ័ណ្ឌ Premier League បីរដូវកាលចុងក្រោយ។

ការមកដល់របស់ Zubimendi គឺជាការស្វាគមន៍សម្រាប់ការពង្រឹងក្រុម Arsenal នៅខ្សែបម្រើ បន្ទាប់ពី Jorginho និង Thomas Partey បានចាកចេញនៅចុងបញ្ចប់នៃកិច្ចសន្យារបស់ពួកគេកាលពីខែមុន។

កីឡាករសញ្ជាតិអេស្ប៉ាញ Zubimendi វ័យ 26 ឆ្នាំបានបដិសេធការផ្លាស់ទៅ Liverpool កាលពីរដូវក្តៅមុន ហើយឥឡូវនេះកំពុងចូលរួមជាមួយគូប្រជែងដណ្តើមពានរង្វាន់របស់ពួកគេ។ នៅArsenal គាត់ទំនងជាចាប់ដៃជាមួយ Declan Rice និង Martin Odegaard នៅក្នុងតំបន់ខ្សែបម្រើទាំងបី។

...

ជាមួយនឹងប្រទេសអេស្ប៉ាញ Zubimendi បានឈ្នះជើងឯកទ្វីបអឺរ៉ុបក្នុងឆ្នាំ 2024 ដោយមកជំនួស Rodri ដែលរងរបួសនៅវគ្គផ្តាច់ព្រ័ត្រដើម្បីជួយលើកពាន ខណៈដែលគាត់ក៏បានស៊ុតបញ្ចូលទីក្នុងការប្រកួត Nations League វគ្គផ្តាច់ព្រ័ត្រកាលពីដើមខែនេះ នៅពេលដែលពួកគេបានចាញ់ព័រទុយហ្គាល់ដោយបាល់ប៉េណាល់ទី។

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print