លោក ឈន សាណាត និងលោក ឯម វិចិត្រ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយវរសេនាតូចនគរបាលការពារ វរព្រំដែនគោកលេខ ៨២៧ និងវរព្រំដែនទឹកលេខ ២៦៩ នៅខេត្តកោះកុង

ចែករំលែក៖

ខេត្តកោះកុង ៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោកស្រី សុខ វណ្ណា រួមនិង លោកឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីរ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងប្រធានពន្ធនាគារខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយវរសេនាតូចនគរបាលការពារ វរព្រំដែនគោកលេខ ៨២៧ និងវរព្រំដែនទឹកលេខ ២៦៩ ភូមិចាំយាម ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។

ឆ្លៀតក្នុងឱកាសនោះ លោក អគ្គនាយក មានមតិទៅកាន់មន្ត្រីកងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ ៖ គាំទ្រយ៉ាងពេញទំហឹងនូវចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហា ព្រំដែនទាំងដំណោះស្រាយការទូត និងលើកយកករណីវិវាទនៅតំបន់មុំបី ប្រាសាទ តាមាន់ធំ តាមាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយសូមឲ្យបងប្អូនទាំងអស់បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលា គ្រប់គ្រងថែរក្សាអាវុធ យុទ្ធោបករណ៍ ឧបករណ៍ សម្ភារសិក ដែលបានបំពាក់ ត្រៀមលក្ខណៈឆ្លើយតបរហ័សនៅពេលមានបទបញ្ជា និងបន្តរក្សាសាមគ្គីភាព ជួយទុក្ខធុរៈគ្នា រួមសុខរួមទុក្ខដូចជាបងជាប្អូនក្នុងគ្រួសារតែមួយ និង សហការជិតស្និទជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងតំបន់ឈរជើង ត្រូវថែទាំសុខភាព រក្សាអនាម័យ ទាំងម្ហូបអាហារ ទឹកបរិភោគ ការពារជំងឺដង្កាត់ផ្សេងៗ។
លោក អគ្គនាយក និងភិរយា រួមទាំង លោក ឧត្តមសេនីយ៍ឯក ឯម វិចិត្រ ព្រមទាំងក្រុមការងារ បាននាំយកសម្ភារ និងថវិកា ដែលជាអំណោយដ៏ ថ្លៃថ្លារបស់ លោកអភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី ដើម្បីផ្តល់ជូនដល់បងប្អូនមន្ត្រី ដែលកំពុងបំពេញការងារនៅព្រំដែន អំណោយរួមមាន៖ ឧបករណ៍ការពារសន្តិសុខ គ្រឿងឧបភោគ បរិភោគ និងថវិកាម្នាក់ៗទទួលបាន ១០០.០០០ រៀល ក្នុងមួយម្នាក់ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print