ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីហិង្សា នៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២៥ មានករណីហិង្សារវាងភាគី (ក) មានគ្នាចំនួន០៤នាក់ (ប្រុស ០៣នាក់, ស្រី០១នាក់) និងភាគី(ខ) ម្នាក់​ឯង​ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផ្លូវសហព័ន្ធរុស្សី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។​

ពាក់ព័ន្ធករណីហិង្សានេះផ្តើមចេញខាងពីភាគី (ខ) បើករថយន្ត ម៉ាក Lexis 300 ពាក់ផ្លាកលេខ ភ្នំពេញ 2AL-3615 ពណ៌ទឹកមាស បើកថយក្រោយប៉ះតុលក់អីវ៉ាន់ ភាគី(ក) បណ្តាលឱ្យខូចខាត ហើយពួកគេមិនយោគយល់សម្របសម្រួលដោះស្រាយគ្នានោះទេក៏មានការប៉ះសម្តីនិងគ្នាបង្កជាហិង្សាតែម្តង។

 ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ទាំងពីរភាគី និងវត្ថុតាង មកកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print