ក្រសួងបរិស្ថាន បានតម្រូវឱ្យក្រុមហ៊ុន Guowang State (Cambodia) Food Co., Ltd ត្រូវបញ្ឈប់ ការបញ្ចេញ សំណល់រាវចេញពីទីតាំងក្រុមហ៊ុន ជាបន្ទាន់ទោះក្នុងរូបភាព ឬក្នុងគោលបំណងណាក៏ដោយ រហូតដល់ មានការសម្រេចជាថ្មី ពីក្រសួងបរិស្ថាន

ចែករំលែក៖

ភ្នំពេញ : ក្រសួងបរិស្ថានបានសូមជម្រាបជូនថា ក្រុមហ៊ុនGuowang State (Cambodia) Food Co., Ltd ជាប្រភេទជាប្រភេទរោងចក្រ ផលិតដំណាប់ស្វាយ ដែលមានអាសយដ្ឋាន ស្ថិតនៅភូមិអូរបាក់រទេះ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានបង្កឱ្យមានការបំពុលទឹកសាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ហើយក្រសួងបរិស្ថាន បានរកឃើញ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ដោយល្មើស ទៅនឹងមាត្រា១៥៦ មាត្រា១៧៣ មាត្រា២៨៦ មាត្រា២៨៧ មាត្រា៣១៤ មាត្រា៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងមាត្រា៦ នៃអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក មាត្រា៤ថ្មី និង មាត្រា៩ថ្មី នៃអនុក្រឹត្យលេខ១០៣ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ២៧។

ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ ជាធរមានបន្ថែមទៀត ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមការសម្រេចខាងលើ៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print