សម្តេច ហ៊ុន ម៉ាណែត៖ ផ្តល់កិច្ចសន្យាជូនគ្រូចូលនិវត្តន៍ មិនមែនជាការបំបិទឱកាសគ្រូក្មេងឡើយ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ «ការផ្តល់កិច្ចសន្យាកម្រិតខ្ពស់សម្រាប់គ្រូចូលនិវត្តន៍ មិនមែនជាការបំបិទឱកាសគ្រូក្មេងទេ ប៉ុន្តែត្រូវអនុវត្តសម្រាប់សាលា ឬតំបន់ ដែលមិនអាចយកគ្រូជំនាញមកជំនួសបាន»។ នេះជាការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាពិធី “សម្ពោធអគារសិក្សា អគារទីចាត់ការ ផ្ទះស្នាក់នៅគ្រូ និងសមិទ្ធផលនានា នៅក្នុងខេត្តកំពង់ស្ពឺ” នាព្រឹកថ្ងៃទី៨ ខែកក្កដា ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ៖ សម្រាប់កម្រិតមតេ្តយ្យ កម្រិតបឋម គេអាចយកគ្រូកិច្ចសន្យាមកជំនួសបាន ប៉ុន្តែសម្រាប់គ្រូជំនាញ មិនអាចចេះតែអនុវត្តនោះឡើយ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីលើកឡើងថា ៖ អាជីពគ្រូបង្រៀនមិនមែនជាអាជីពធ្វើមហាសេដ្ឋីទេ ប៉ុន្ដែអាជីពគ្រូបង្រៀនទទួលបានមហាសេដ្ឋីកិត្តិយស។ មានតែអាជីពគ្រូបង្រៀននេះទេ អង្គុយញញឹមពេលឃើញសិស្សទទួលបានលទ្ធផលល្អ និងជោគជ័យក្នុងជីវិត ដូចពាក្យខ្មែរថា «គ្រូបង្រៀនជាឪពុកម្ដាយទីពីររបស់សិស្ស»។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ណែនាំដល់ថ្នាក់ក្រោមជាតិត្រូវពិនិត្យឱ្យបានច្បាស់លាស់លើការជ្រើសរើសគ្រូបង្រៀន ហើយត្រូវបានជ្រើសរើសទៅតាមនិយាមច្បាស់លាស់ ខណៈបច្ចុប្បន្នកម្ពុជាមិនខ្វះធនធានគ្រូបង្រៀននោះទេ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print