មនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់នៅរដ្ឋតិចសាស់កើនដល់ជាង១០០នាក់ហើយ និងជាង១៦០នាក់នៅតែបន្តបាត់ខ្លួននៅឡើយ

ចែករំលែក៖

អាម៉េរិក ៖ បើយោងតាមអភិបាលរដ្ឋតិចសាស់ បាននិយាយនៅថ្ងៃអង្គារទី០៨ខែកក្កដាឆ្នាំ២០២៥ មានមនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់ នៅភាគកណ្តាលរដ្ឋតិចសាស់សហរដ្ឋអាមេរិក បានកើនឡើងដល់១០៨នាក់ និងជាង១៦០នាក់នៅតែបន្តបាត់ខ្លួននៅឡើយ។

អភិបាលរដ្ឋតិចសាស់ បានបញ្ជាក់ថា ៖ នៅថ្ងៃអង្គារ ក្រុមជួយសង្រ្គោះរាប់រយនាក់នៅតែបន្តប្រតិបត្តិការជួយសង្រ្គោះ ដើម្បីស្វែងរកមនុស្សដែលបាត់ខ្លួន។ តំបន់ដែលរងនូវការវាយប្រហារដោយជំនន់ទឹកភ្លៀងខ្លាំងជាងគេគឺ Kerr County មានមនុស្សស្លាប់រហូតដល់៨៧នាក់ រួមទាំងកុមារជាង២០នាក់ ដែលកំពុងគេងលក់នៅក្នុងជំរំរដូវក្តៅស្ថិតនៅប្របមាត់ទន្លេ។
មនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់ នៅភាគកណ្តាលរដ្ឋតិចសាស់សហរដ្ឋអាមេរិក បានកើនឡើងដល់១០៨នាក់ និងជាង១៦០នាក់នៅតែបន្តបាត់ខ្លួននៅឡើយ។
សូមជម្រាបជូនថា ជំនន់ទឹកភ្លៀង បានចាប់ផ្តើមវាយប្រហារនៅកណ្តាលរដ្ឋតិចសាស់ នៅថ្ងៃសុក្រទី០៤ខែកក្កដាឆ្នាំ២០២៥។ រហូតមកដល់ពេលនេះ នៅតែមានការគំរាមកំហែងពីភ្លៀងធ្លាក់ខ្លាំងនៅឡើយ ដែលអាចបង្កការរំខានបន្ថែមទៀត ដល់ប្រតិបត្តិការស្វែងរកមនុស្សដែលបាត់ខ្លួន។ ការស្វែងរកដ៏ធំ កំពុងបន្ត ដោយមានការចូលរួមពីឧទ្ធម្ភាគច្រក យន្តហោះគ្មានមនុស្សបើកនិងសុនខ ផងដែរ។
ជាមួយគ្នានេះ លោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក គ្រោងបំពេញទស្សនកិច្ចទៅកាន់រដ្ឋតិចសាស់នៅថ្ងៃសុក្រចុងសប្តាហ៍។ លោកត្រាំដែលពីមុនបាននិយាយថា ការផ្តល់ជំនួយសង្គ្រោះពីគ្រោះមហន្តរាយ គួរតែត្រូវបានដោះស្រាយនៅកម្រិតរដ្ឋ តែកាលពីដើមសប្តាហ៍នេះ លោកបានចុះហត្ថលេខាលើសេចក្តីប្រកាស អំពី គ្រោះមហន្តរាយដ៏ធំមួយ ដើម្បីបើកផ្លូវឱ្យរដ្ឋាភិបាលសហព័ន្ធបញ្ចេញមូលនិធិថ្មី និងធនធាន ដល់រដ្ឋដែលកំពុងជួបគ្រោះមនហន្តរាយជំនន់ទឹកភ្លៀង។
មកដល់ថ្ងៃទី៩ ខែកក្កដានេះ គ្រោះទឹកជំនន់នៅរដ្ឋតិចសាស់មានរយៈពេល ៥ថ្ងៃហើយ ចំនួនអ្នកស្លាប់បន្តកើន បាត់ខ្លួនជាង ១៦០នាក់ ដែលអាជ្ញាធរ ក្រុមសង្គ្រោះបានយកចិត្តទុកដាក់អន្តរាគមន៍ ជួយដល់ជនរងគ្រោះ ហើយខូចខាតទ្រព្យសម្បត្តិរាប់លានដុល្លារ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print