ភ្នំពេញៈ ដើមឈើមួយដើមយ៉ាងធំបានបាក់សង្កត់ធ្លាក់ចំរទេះលក់ក្អមដែរកំពុងចតនៅស្ងៀម។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១និង១០នាទីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៥ ក្នុងចំណុចមុខសាលាសាមគ្គី ផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមប្រភពពត៍ពីប្រជាពលរដ្នបានប្រាប់អោយដឹងថា មុនដំបូងគេឃើញហេតុការណ៍មានខ្យល់កន្រ្តាក់ហើយបណ្ដោយឲ្យដើមឈើខាងលើនេះបាក់ចំពាក់កណ្ដាលបណ្ដោយបាក់សង្កត់ធ្លាក់ចំរទះលក់ក្អមដែរចតនៅនិងកន្លែងកើតហេតុខាងលើតែសំណាងល្អមិនមានអ្នករងរបួសនោះទេ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងតែហៅរថយន្តមកកាត់ដើមឈើនេះចេញ៕
...
ដោយ៖ ជីណា